សាធារណរដ្ឋឆែកកាត់បន្ថយ ១/៣ នៃការពឹងផ្អែកលើឧស្ម័នដុតរបស់រុស្ស៊ីក្នុងសរទរដូវ
(VOVWORLD) - រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មសាធារណរដ្ឋឆែក លោក Jozef Sykela នាថ្ងៃទី ២៤ កក្កដា បានឲ្យដឹងថា សម្ព័ន្ធក្រុមហ៊ុនថាមពលរបស់ប្រទេសនេះ បច្ចុប្បន្ន អាចធានាសមត្ថភាពផ្ទុកឧស្ម័នដុតប្រមាណ ៣ ពាន់លានម៉ែត្រគូប នៅមូលដ្ឋានថ្មីមួយក្នុងប្រទេសហូឡង់។
រូបភាព៖ Expats |
ដូច្នេះ នៅខែកញ្ញាខាងមុខនេះ សាធារណរដ្ឋឆែកនឹងអាចកាត់បន្ថយ ១/៣ នៃការពឹងផ្អែកលើឧស្ម័នដុតរបស់រុស្ស៊ី។ លោកបានឲ្យដឹងថា រដ្ឋាភិបាលនឹងត្រូវធានាឲ្យបាននូវតម្រូវការឧស្ម័នដុតនៅក្នុងមូលដ្ឋានបម្រុងទុក នៅពេលដែលពួកគេត្រូវបានបំពេញ វានឹងគាំទ្រដល់តម្រូវការប្រើប្រាស់ក្នុងរយៈពេល ១ - ២ ខែខាងមុខ។ ការជួលគ្រឹះស្ថានបម្រុងនៅក្រៅប្រទេសអាចចំណាយប្រាក់រាប់លានអឺរ៉ូក្នុងមួយឆ្នាំ ប៉ុន្តែតួរលេខជាក់ស្តែងមិនទាន់ត្រូវបានប្រកាសនៅឡើយទេ។
យោងតាមរបាយការណ៍ ការផ្ទុកបម្រុងឧស្ម័នដុតនៅសាធារណរដ្ឋឆែកបច្ចុប្បន្នបានបំពេញប្រមាណ ៧៧% ហើយអាចឆ្លើយតបនឹងតម្រូវការប្រើប្រាស់រហូត ដល់ ខែមករា ឆ្នាំខាងមុខនេះ។ ការបង្កើនប្រភពបម្រុងបន្ថែមទៀតពីមូលដ្ឋានថ្មីនៅប្រទេសហូឡង់ បានជួយឱ្យសាធារណរដ្ឋឆែកអាចអូសបន្លាយរហូតដល់ខែមីនាឆ្នាំ ២០២៣៕