សាធារណរដ្ឋឆែកចាប់ផ្តើមការបោះឆ្នោតប្រធានាធិបតី
(VOVWORLD) -នាថ្ងៃទី ១២ មករា អ្នកបោះឆ្នោតសាធារណរដ្ឋឆែក ប្រមាណ ៨ លាន ៥ សែននាក់ បានចាប់ផ្ដើមទៅបោះឆ្នោតប្រធានាធិបតី។
សាធារណរដ្ឋឆែកចាប់ផ្តើមការបោះឆ្នោតប្រធានាធិបតី |
នាថ្ងៃទី ១២ មករា អ្នកបោះឆ្នោតសាធារណរដ្ឋឆែក ប្រមាណ ៨ លាន ៥ សែននាក់ បានចាប់ផ្ដើមទៅបោះឆ្នោតប្រធានាធិបតី។ តាមផែនការ មណ្ឌលបោះឆ្នោតទាំងអស់លើទូទាំងប្រទេសឆែក នឹងបិទទ្វារនាវេលាម៉ោង ១៤ នាថ្ងៃទី ១៣ មករា។ លទ្ធផលបឋមនឹងត្រូវបានប្រកាសនាចុងថ្ងៃទី ១៣ មករា។
ក្រៅពីប្រធានាធិបតីកាន់អំណាច លោក Milos Zeman នោះ នៅមានបេក្ខជន ចំនួន ៨ រូបផ្សេងទៀតបានចូលរួមប្រជែងសម្លេងឆ្នោតសម្រាប់អាណតិ្តទី ៥ នាពេលខាងមុខ។ ក្រុមអ្នកវិភាគបានឲ្យដឹងថានឹងគ្មានបេក្ខជនណាមួយទទួលបានសម្លេងគាំទ្រ ៥០% របស់អ្នកបោះឆ្នោតទេ ហើយសាធារណរដ្ឋឆែកនឹងរៀបចំការបោះឆ្នោតប្រធានាធិបតីទីវង់ទី ២ ដែលគ្រោងនឹងប្រព្រឹត្តិទៅក្នុងរយៈពេល ២ ថ្ងៃ ចាប់ពី ថ្ងៃទី ២៦ដល់ ថ្ងៃទី ២៧ ខាងមុខ៕