សាធារណៈរដ្ឋឆែកធ្វើវិសោធនកម្មនូវច្បាប់ទាក់ទិនដល់ភេរវកម្ម

(VOVworld) - ព្រឹទ្ធសភាសាធារណៈរដ្ឋឆែកនាថ្ងៃទី៣០ វិច្ឆិកា បានអនុម័តលើ
ការធ្វើវិសោធនកម្មនូវច្បាប់ព្រហ្មទ័ណ្ឌ តាមនោះការដាក់ទោសចំពោះអំពើគាំទ្រ
ភេរវកម្ម នឹងត្រូវបានរឹតបន្តឹង ហើយមុខសញ្ញាជាឧក្រិដ្ឋជនទាក់ទិនដល់ភេរវកម្មត្រូវ
ប្រឈម មុខនឹងការកាត់ទោសដាក់ពន្ធនាគារពី៣ដល់១២ឆ្នាំ។ច្បាប់ធ្វើវិសោធនកម្ម
នេះក៏បានកំណត់បទឧក្រិដ្ឋដោយឡែកចំពោះមុខសញ្ញាប្រព្រឹត្តិផ្ទាល់ខ្លួនឬតាមរយៈ
អ្នកដទៃដើម្បីជួយឧបត្ថម្ភភេរវករ ក្រុមភេរវករ ឬក្លាយទៅជាសមាជិកក្រុមភេរវកម្ម
ឬរៃអង្គាសទឹកប្រាក់និងសម្ភារៈដើម្បីបម្រើគោលដៅគ្រោះថ្នាក់នេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ