សាធារណៈរដ្ឋឆែកប្រឆាំងការដាក់តូតាជនអន្តោប្រវេសន៍របស់អាល្លឺម៉ង់


សាធារណៈរដ្ឋឆែកប្រឆាំងការដាក់តូតាជនអន្តោប្រវេសន៍របស់អាល្លឺម៉ង់ - ảnh 1
សាធារណៈរដ្ឋឆែកប្រឆាំងការដាក់តូតាជនអន្តោប្រវេសន៍របស់អាល្លឺម៉ង់ (VNA)

(VOVworld) – ការប្រឆាំងត្រូវបានមជ្ឈដ្ឋានមន្ត្រីឆែកនាំចេញក្នុងក្របខ័ណ្ឌ
 ដំណើរទស្សនកិច្ចរបស់អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel នាថ្ងៃទី
 ២៥ សីហា។ នាសន្និសីទកាសែតបន្ទាប់ពីការចរចារជាមួយនាយករដ្ឋមន្ត្រី​
ប្រទេសម្ចាស់ផ្ទះ លោក Bohuslav Sobotka លោកស្រី​ Angela Merkel  បាន
បញ្ជាក់ថា៖ មិនទាន់មានការឯកភាពស្តីពីបញ្ហាកូតាទទួលជនអន្តោប្រវេសន៍
 នៅឡើយទេ។ ប៉ុន្តែ លោកស្រីបានចាត់ទុកថា៖ ប្រទេសទាំងពីរគប្បីបន្តការចរ
ចារដើម្បីស្វែងរកវិធានការណ៍។ រីឯខ្លួនវិញ នាយករដ្ឋមន្ត្រី  Sobotka  បាន
អះអាងថា៖ ប្រទេសនេះមិនអាចយល់ព្រមជាមួយកូតាជនអន្តោប្រវេសន៍
នៅឡើយ ប្រសិនបើ ប្រព័ន្ធបែងចែកនេះមិនទាន់កែទម្រង់នេះ។ មូលហេតុ
ដែល ឆែកបដិសេធប្រព័ន្ធពោលខាងលើ ដោយសារ ជនអន្តោប្រវេសន៍មក
ពីតំបន់ ដែលមានការខុសប្លែកវប្បធម៌និងសាសនាដ៏ធំ ក្នុងនោះ មាន
ជនឥស្លាម ផងដែរ។ ជនអន្តោប្រវេសន៍មួយចំនួនមិនអាចសម្របខ្លួន
ចូលក្នុងសង្គមនៅ ប្រទេសសាមី ហើយបានចូលរួមបណ្ដាអង្គការពួកជ្រុល
និយម៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ