សាធារណរដ្ឋឆែកប៉ូឡូញអំពាវនាវឲ្យសហភាពអឺរ៉ុបពន្យារពេលកិច្ចព្រមព្រៀង​បៃតង

(VOVWORLD) - ថ្លែងមតិជាមួយក្រុមអ្នកយកព័ត៌មាន លោក Babis បានលើកឡើងពីផែនការមានតំលៃ ១,០០០ ពាន់លានអឺរ៉ូរបស់សហភាពអឺរ៉ុប សំដៅអភិវឌ្ឍខឿនសេដ្ឋកិច្ចដោយការបំភាយឧស្ម័នផ្ទះកញ្ចក់នៅឆ្នាំ ២០៥០ស្មើសូន្យ។ 

នាថ្ងៃទី ១៨ ខែមីនា នាយករដ្ឋមន្ត្រីឆែក លោក Andrej Babis និងអនុរដ្ឋមន្រ្តីក្រសួងការបរទេសប៉ូឡូញលោក Janusz Kowalski បានអំពាវនាវឲ្យសហភាពអឺរ៉ុបទុកកិច្ចព្រមព្រៀងបៃតងនៅមួយអន្លើដើម្បីប្រើប្រាស់ប្រភពធនធានសំដៅទប់ទល់នឹងការឆ្លងរាលដាលនៃជំងឺរាតត្បាតរលាកផ្លូវដង្ហើមស្រួចស្រាវ COVID-19។

ថ្លែងមតិជាមួយក្រុមអ្នកយកព័ត៌មានលោកBabisបានលើកឡើងពីផែនការមានតំលៃ ១,០០០ ពាន់លានអឺរ៉ូរបស់សហភាពអឺរ៉ុប សំដៅអភិវឌ្ឍខឿនសេដ្ឋកិច្ចដោយការបំភាយឧស្ម័នផ្ទះកញ្ចក់នៅឆ្នាំ ២០៥០ស្មើសូន្យ។ លោកបានឲ្យដឹងថា នាបច្ចុប្បន្ននេះ សហភាពអឺរ៉ុបគួរតែពន្យារពេលកិច្ចព្រមព្រៀងបៃតងនេះ ហើយផ្តោតសំខាន់លើការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19 ក្នុងបរិបទអឺរ៉ុបកំពុងជាចំណុចកណ្ដាលធំបំផុតនៃជំងឺរាតត្បាតនៅលើពិភពលោកនាបច្ចុប្បន្ននេះ។

រិឯខ្លួនវិញអនុរដ្ឋមន្រ្តីក្រសួងការបរទេសប៉ូឡូញលោក Kowalski បានស្នើលុបចោលប្រព័ន្ធពាណិជ្ជកម្មការបំភាយឧស្ម័នអឺរ៉ុប (EST) ចាប់ពីឆ្នាំក្រោយបើមិនដូច្នេះទេប៉ូឡូញនឹងដកខ្លួនចេញពីយន្តការនេះដើម្បីកាត់បន្ថយសម្ពាធសម្រាប់ខឿនសេដ្ឋកិច្ច ដែលរងផលប៉ះពាល់ដោយ COVID-19។ យោងតាម លោក Kowalski ខ្ទង់ជួយឧបត្ថម្ភការបំភាយឧស្ម័ន CO2 កើនឡើងបានបណ្ដាលឲ្យតម្លៃអគ្គិសនីកើនឡើងនៅប៉ូឡូញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ