សាធារណរដ្ឋឆែករំពឹងទុកយ៉ាងខ្លាំងទៅលើដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាវៀតណាម
|
ជំនួបរវាងលោក Jan Hamacek ជាមួយឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសាធារណរដ្ឋឆែក លោក Truong Manh Son ក្នុងឱកាសមកជំរាបលាបញ្ចប់បេសកកម្មការទូត
(រូបថតៈHữu Bình/VOV Praha) |
(VOVworld)-ប្រធានសភាជាន់ទាបឆែក លោក Jan Hamacek បានឲ្យដឹងថា លោក
ទន្ទឹងរង់ចាំដំណើរទស្សនកិច្ចនៅសាធារណរដ្ឋឆែកនាខែមេសាខាងមុខរបស់ប្រធាន
រដ្ឋ សភាវៀតណាម លោកស្រី Nguyen Thi Kim Ngan ហើយសង្ឃឹមថា ដំណើរទស្សន
កិច្ចនេះនឹងរួមចំណែកបង្កើតកម្លាំងចលករថ្មីសម្រាប់ជម្រុញកិច្ចសហប្រតិបត្តិការទ្វេ
ភាគី។ លោក Jan Hamacek បានអះអាងដូច្នេះក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតវៀត
ណាមប្រចាំនៅសាធារណរដ្ឋឆែក លោក Truong Manh Son ក្នុងឱកាសមកជំរាបលា
បញ្ចប់បេសកកម្មការទូតនាថ្ងៃទី៣០មិនា។ លោក Jan Hamacek បានលើក ច្បាស់ថា
ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាវៀតណាមនាពេលខាងមុខ នឹងរួម ចំណែក
ធ្វើឲ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងទ្វេភាគី ក្នុងនោះមានទំនាក់ទំ នង
រវាងរដ្ឋសភានៃប្រទេសទាំងពីរផងដែរ។ រីឯខ្លួនវិញ លោក Truong Manh Son បាន
សង្កត់ធ្ងន់ថា នឹងធ្វើអស់ពីកម្លាំងកាយចិត្តពូនជ្រុំឲ្យចំណងមិត្តភាពរវាងប្រទេស
ទាំងពីរ៕