សាធារណរដ្ឋប.ប.ក ប្តូរម៉ោងឲ្យត្រូវនឹងម៉ោងនៅកូរ៉េខាងត្បូងជាផ្លូវការ
(VOVWORLD) -នាវេលាម៉ោង ០ និង ០០ នាទី ថ្ងៃទី ៥ ឧសភា (តាមម៉ោងតំបន់) សាធារណរដ្ឋប.ប.ក បានប្តូរម៉ោងឲ្យត្រូវនឹងម៉ោងនៅកូរ៉េខាងត្បូងជាផ្លូវការ។
សាធារណរដ្ឋប.ប.ក ប្តូរម៉ោងឲ្យត្រូវនឹងម៉ោងនៅកូរ៉េខាងត្បូងជាផ្លូវការ |
ប្រការនេះត្រូវបានចាត់ទុកជានិមិត្តរូបនៃការខិតខំប្រឹងប្រែងជំរុញការផ្សះផ្សា និងបង្រួបបម្រួមរវាងប្រទេសកូរ៉េទាំងពីរ។
មុននេះ នាថ្ងៃទី ៣០ មេសា គណៈអធិបតីក្រុមប្រឹក្សាប្រជាជនកំពូល (រដ្ឋសភា) បានសម្រេចិត្តដាក់ម៉ោងពេលត្រូវគ្នារវាងប្រទេសកូរ៉េទាំងពីរ។ កាយវិការពោលខាងលើរបស់ព្យុងយ៉ាងត្រូវបាននាំចេញ បន្ទាប់ពីថ្នាក់ដឹកនាំលោក Kim Jong –un បានលើកសំណើអំពីការ ប្តូរម៉ោងដោយលឿនជាង ៣០ នាទី ហើយចំនឹងម៉ោងពេលរបស់កូរ៉េខាងត្បូង នៅក្នុងជំនួបកំពូលជាមួយប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in កាលពីថ្ងៃទី ២៧ មេសាកន្លងទៅ។
ក្នុងបម្រែបម្រួលទាក់ទិនមួយទៀត អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ នៃអង្គការសហប្រជាជាតិ (ICAO) នាថ្ងៃទី ៤ ឧសភាបានឲ្យដឹងថា៖ នាខែកុម្ភៈកន្លងទៅ ស្ថាប័នខ្លួនទទួលបានសំណើររបស់ សាធារណរដ្ឋប.ប.ក អំពីការបើកសេវាកម្មអាកាសចរណ៍ថ្មីរវាងព្យុងយ៉ាងនិងទីក្រុង Incheon របស់កូរ៉េខាងត្បូងផងដែរ៕