សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េត្រៀមខ្លួនជាស្រេចរក្សាទំនាក់ ទំនងយ៉ាងជិតស្និទ្ធជាមួយចិន
(VOVWORLD) - ទំនាក់ទំនងរវាង ស.ប.ប កូរ៉េ និងចិន កំពុងអភិវឌ្ឍន៍តាមតម្រូវការនៃយុគ សម័យថ្មីហើយទីក្រុងព្យុងយ៉ាងរួមជាមួយទីក្រុងប៉េកាំងនឹងជំរុញបន្ថែមទៀតនូវ ទំនាក់ទំនងមិត្តភាពទ្វេភាគី ព្រមទាំងបន្តរួមសហការយ៉ាងជិតស្និទ្ធផងដែរ។
ថ្នាក់ដឹកនាំប្រទេសកូរ៉េខាងជើងលោក Kim Jong-un និង ប្រធានរដ្ឋចិន លោក ស៊ីជីនពីង |
នេះគឺជាការអះអាងរបស់ថ្នាក់ដឹកនាំប្រទេសកូរ៉េខាងជើងលោក Kim Jong-un ក្នុងសារថ្លែងអំណរគុណដែលប្រធានរដ្ឋចិន លោក ស៊ីជីនពីង តាមរយៈ បេសកជនពិសេសរបស់ខ្លួមក្នុងឱកាសចូលរួមពិធីរំលឹកខួបលើកទី ៧០នៃទិវា បុណ្យឯករាជ្យជាតិប្រទេសកូរ៉េខាងជើងក្នុងរយៈពេលកន្លងទៅ។
លោក Kim Jong-un បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ហើយទន្ទឹមនឹងនោះ លោកប្រកាស ថាត្រៀមខ្លួនជាស្រេចអភិវឌ្ឍបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី។ ទាក់ទង នឹង ដំណើរទស្សនកិច្ចរបស់ សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃ ការិយាល័យ នយោបាយបក្សកុម្មុយនិស្តចិន លោក Li Zhanshu, លោក Kim Jong-un បានឲ្យដឹងថាដំណើរទស្សនកិច្ចនេះ បានបង្ហាញពីទំនាក់ទំនងយ៉ាង ជិតស្និទ្ធនិងស្និតស្នាលថែមទៀតរវាងប្រទេសទាំងពីរផងដែរ៕