សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េបន្តបាញ់កាំជ្រូចឆ្លងទ្វីប
|
កាំជ្រូចរបស់ព្យុងយ៉ាង (រូបថតៈ baotintuc) |
(VOVworld)-នាព្រឹកព្រលឹមថ្ងៃទី១៣កក្កដា(តាមម៉ោងវៀតណាម) សាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិកូរ៉េបានបាញ់បង្ហោះកាំជ្រូចឆ្លងទ្វីបរយៈខ្លីចំនួន ២ គ្រាប់ ទៅកាន់តំបន់សមុទ្រខាងកើតរបស់ប្រទេសនេះ។ ទីភ្នាក់ងារសារព័ត៌មាន Yonhapបានដកស្រង់ពាក្យសម្តីរបស់មន្រ្តីក្រុមប្រឹក្សានាយកសេនាធិការចម្រុះកងទ័ព (JCS)
ថា កាំជ្រូចនេះត្រូវបានបាញ់បង្ហោះពីតំបន់ Keasong នឹងហោះបាន ចំងាយ៥០០
គីឡូម្រ៉ែតមុននឹងធ្លាក់ចុះសមុទ្រជប៉ុន។ ជប៉ុនបានបញ្ជូនកំណត់ទូត ភ្លាមមួយរំពេច តាមរយៈស្ថានទូតជប៉ុនប្រចាំនៅប៉េកាំងសំដៅប្រឆាំងជំទាស់ព្យុង យ៉ាង។នាយក
រដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe ក៏បានបញ្ជានែនាំឲ្យស្ថាប័នទាក់ ទិននានាប្រមូល
ព័ត៌មាន និងធានាសុវត្ថិភាពឲ្យនាវារបស់អាមេរិក កូរ៉េខាងត្បូង និងប្រទេសទាក់
ទិននានាផងដែរ។ក្នុងពេលជាមួយគ្នានោះ កងទ័ពរបស់កូរ៉េខាង ត្បូង បានលើក
កំពស់ការប្រុងប្រយ័ត្ន និងត្រៀមខ្លួនជាស្រេចក្នុងករណីព្យុងយ៉ាង ដំណើការ ការបាញបង្ហោះកាំជ្រូចបន្ត៕