សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត​កូរ៉េបន្តបាញ់បង្ហោះមីស៊ីល​

(VOVWORLD) -  ប្រភពព័ត៌មានពីជប៉ុន និងកូរ៉េខាងត្បូងបានឲ្យដឹងថា សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េបានបន្តបាញ់បង្ហោះមីស៊ីលនៅថ្ងៃទី១៨ ខែធ្នូនេះ។

ជាក់ស្តែង ទីភ្នាក់ងារសារព័ត៌មានជប៉ុន- ក្យូដូ បានដកស្រង់ព័ត៌មានពីរដ្ឋាភិបាលជប៉ុនដែលបានឲ្យដឹងថា វត្ថុហោះហើរមិនស្គាល់អត្តសញ្ញាណចំនួនពីរ ដែលគេជឿថាជាមីស៊ីលដែល សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េបានបាញ់បង្ហោះកាលពីព្រឹកថ្ងៃទី១៨ ខែធ្នូ បានធ្លាក់នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់ជប៉ុន។ ជាមួយគ្នានេះ អគ្គសេនាធិការកងទ័ពចម្រុះកូរ៉េខាងត្បូង (JCS) បានប្រកាសថា សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េបានបាញ់មីស៊ីលបាលីស្ទិកមួយគ្រាប់ ទៅកាន់ដែនសមុទ្រភាគខាងកើតនៃប្រទេសនេះ។

យោងតាមទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង-យ៉ុនហាប់ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េបានបាញ់មីស៊ីលបាលីស្ទិកជាង ៦០ គ្រាប់ក្នុងឆ្នាំនេះ ដែលក្នុងនោះនាខែវិច្ឆិកា ទីក្រុងព្យុងយ៉ាងបានបាញ់បង្ហោះមីស៊ីលបាលីស្ទិកអន្តរទ្វីប(ICBM)មួយគ្រាប់។

ក្រុងព្យុងយ៉ាងមិនបានបញ្ចេញព័ត៌មានផ្លូវការណាមួយ អំពីការបាញ់មីស៊ីលថ្មីបំផុតនោះទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ