សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េសំណូមពរកូរ៉េខាងត្បូងបញ្ឈប់ធ្វើសមយុទ្ធ
|
សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េសំណូមពរកូរ៉េខាងត្បូងបញ្ឈប់ធ្វើសមយុទ្ធ |
(VOV)_នាថ្ងៃទី១១ មករា សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េសំណូម
ពរកូរ៉េខាងត្បូងបញ្ឈប់ធ្វើសមយុទ្ធយោធាទាំងឡាយ រួមទាំងការធ្វើសមយុទ្ធរួមជា
មួយអាមេរិកទៀតផង ប្រសិនបើ Seuol ចង់កែលំអរទំនាក់ទំនងរវាងប្រទេសទាំង
ពីរ។ កាសែត “ Minju Joson”របស់គណរដ្ឋមន្ត្រីសាធារណរដ្ឋប្រជាធិបតេយ្យប្រជា
មានិតកូរ៉េ បានលើកច្បាស់ថា៖ ការធ្វើសមយុទ្ធសង្គ្រាម និងការចរចារមិនអាចដើរ
ទន្ទឹមបានឡើយ។ កាសែតនេះក៏បានព្រមានថា៖ កូរ៉េខាងត្បូងបន្តអនុវត្តការធ្វើ
សមយុទ្ធនានា មិនគ្រាន់តែជះឥទ្ធិពលដល់សន្តិភាព និងស្ថិរភាពនៅលើឧបទ្វីប
កូរ៉េប៉ុណ្ណោះទេ ថែមទាំងជះឥទ្ធិពលដល់ការកែលំអរទំនាក់ទំនងរវាងប្រទេសទាំង
ពីរទៀតផង៕