សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េអំពាវនាវកូរ៉េខាងត្បូងកែលំអទំនាក់ទំនង

សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េអំពាវនាវកូរ៉េខាងត្បូងកែលំអទំនាក់ទំនង - ảnh 1
ថ្នាក់ដឹកនាំនៃប្រទេសកូរ៉េទាំងពីរ (រូបថតៈ Punemirror)


(VOVworld)-នាថ្ងៃទី១៤មករា សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េអំពាវ
នាវឲ្យកូរ៉េខាងត្បូង ខំប្រឹងប្រែងបង្កើតបរិយាកាសកែលំអរទំនាក់ទំនង រវាងប្រ
ទេសកូរ៉េទាំងពីរនេះ។ ក្នុងការចុះផ្សាយលើទំព័រកាសែត “Rodong Shinmun” សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េបានសង្កត់ធ្ងន់ថា “ការកែលំអរទំនាក់
ទំនងរវាងប្រទេសកូរ៉េទាំងពីរមាន អត្ថន័យសំខាន់ក្នុងការដោះស្រាយរាល់បញ្ហា
ស្ថាបនាប្រទេសឡើងវិញ”។ សេចក្តីអំពាវនាវត្រូវបាននាំចេញ បន្ទាប់ពីព្យុងយ៉ាង
បដិសេធសំណើររបស់កូរ៉េខាងត្បូងស្តីអំពី ការពិភាក្សាលើបញ្ហាជួបជុំគ្រួសារដែល
បែកបាក់គ្នាក្នុងសម័យសង្គ្រាម។

        មុននោះ ក្នុងបទសន្ទរកថា អំណរសាទឆ្នាំថ្មី២០១៤លើទូរទស្សន៍ថ្នាក់ដឹកនាំ
សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េលោក Kim Jong-Un ក៏សង្កត់ធ្ងន់ថា “ព្យុងយ៉ាងនឹងបង្កើតបរិយាកាសងាយស្រួល សម្រាប់ កែលំអទំនាក់ទំនងរវាងសា
ធារណរដ្ឋប្រជាធិបតេយ្យប្រជាមានឹកកូរ៉េ ជាមួយ កូរ៉េខាងត្បូង”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ