សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េអំពាវនាវកូរ៉េខាងត្បូងកែលំអរទំនាក់ទំនងទ្វេភាគី
(VOVWORLD) /  
|
ថ្នាក់ដឹកនាំនៃសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េលោក Kim Jong Un (nguyentandung.org) |
Vovworld-នាថ្ងៃទី១៦មករា សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ
បានអំពាវនាវឲ្យកូរ៉េខាងត្បូងរួមជាមួយប្រទេសនេះ បញ្ឈប់រាល់ពាក្យសម្តីនិងសកម្មភាពបង្ករឿងហេតុយោធាលើឧបទ្វិបកូរ៉េនិងរួមគ្នាអនុវត្តវិធានការជាក់
ស្ដែងដើម្បីទប់ស្កាត់សោកនាដ្ឋកម្មនុយគ្លេអ៊ែមួយ។ តាមទីភ្នាក់ងារសារព័ត៌មាន
មជ្ឈឹមនៃសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (KCNA) ថា គណៈ
កម្មាធិការការពារជាតិសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (NDC) បាន
នាំចេញសំណើរសំខាន់៣ខ។ ក្នុងនោះសង្កត់ធ្ងន់ថា រាល់ទំនាក់ទំនងអន្តរកូរ៉េនឹង
បានកែលំអរ រាប់ទាំងបណ្ដាបញ្ហារសើបដូចជាបញ្ហាគ្រួសារព្រាត់ប្រាស់គ្នា។
មុននោះ នាថ្ងៃទី១៦មករា សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េបានសំណូមពរកូរ៉េខាងត្បូងនិងអាមេរិកលុបចោលការធ្វើសមយុទ្ធរួមប្រចាំឆ្នាំដែល
គ្រោងនឹងប្រព្រឹត្តទៅនាខែខាងមុខ៕
-VOVWORLD