សាធារណៈរដ្ឋសង្គមនិយមវៀតណាមនិងសហរដ្ឋអាមេរិកចេញផ្សាយសេចក្តី ថ្លែងការណ៍រួម
(VOV)_ក្នុងដំណើរទស្សនកិច្ចនៅវៀតណាមចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៥ឧសភា
របស់ប្រធានាធិបតីអាមេរិក លោក Barack Obama នាថ្ងៃទី២៤ ឧសភា វៀតណាមនិង
អាមេរិកនឹងចេញសេចក្ដីថ្លែងការណ៍រួម។ ក្នុងសេចក្ដីថ្លែងការណ៍រួមនេះ ភាគីទាំងពីរ
បានសម្ដែងនូវការពេញចិត្តចំពោះការរីកចំរើនខ្លាំងក្លា ជាក់ស្ដែង និងលើគ្រប់ជ្រុង
ជ្រោយ ក្នុងទំនាក់ទំនងវៀតណាម និងអាមេរិក នាឆ្នាំ ២០១៣ និងសេចក្ដីថ្លែងការណ៍
ស្ដីអំពីចក្ខុវិស័យ រវាងប្រទេសទាំងពីរ ។ ការអភិវឌ្ឍន៍កាន់តែស៊ីជំរៅ និងទូលំទូលាយ
ក្នុងទំនាក់ទំនងវៀតណាម-អាមេរិក បាននិងកំពុងរួមវិភាគទានយ៉ាងសកម្ម ចំពោះ
ការខំប្រឹងប្រែងរួម របស់សហគមន៍អន្តរជាតិ ដើម្បីរក្សាសន្តិភាព ស្ថិរភាព កិច្ចសហ
ប្រតិបត្តិការ និងគោរពច្បាប់អន្តរជាតិ នៅក្នុងតំបន់និងលើពិភពលោក។ ភាគី
ទាំងពីរក៏បានអះអាងជាថ្មីម្តងទៀតនូវការសន្យាគោរពអនុសញ្ញា អង្គការសហប្រជា
ជាតិ គោរពច្បាប់អន្តរជាតិ គោរពរបបនយោបាយ ឯករាជ្យប្រធាធិបតេយ្យ និង
បូរណភាពដែនដីរបស់ប្រទេសនិមួយៗ។ អាមេរិកនិងវៀតណាមឯកភាពជំរុញ និង
កសាងសហគមន៍អាស៊ាន និងកិច្ចសហប្រតិបត្តិការជាមួយសហគមន៍អន្តរជាតិ
ដើម្បីទប់ទល់នឹងការលំបាកសាកល្បងសកល។ ភាគីទាំងពីរឯកភាពថានាពេល
ខាងមុខនេះ នឹងសកម្មរួមសហការ ដើម្បីបង្កើនទំនាក់ទំនងដៃគូលើគ្រប់វិស័យ
វៀតណាម និងអាមេរិក ក្នុងគ្រប់វិស័យ។ អំពីនយោបាយ កិច្ចការបរទេស ភាគីទាំង
ពីរបានសន្យាបន្តផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ពិសេសគឺគណៈប្រតិភូជាន់ខ្ពស់
បង្កើនជំនួបសន្ទនាជាន់ខ្ពស់ជាប្រចាំឆ្នាំរវាងស្ថាប័ននៃប្រទេសទាំងពីរ។ ភាគីទាំង
ពីរក៏បានឯកភាពថា៖ការពង្រឹងនិងពង្រីកទំនុកទុកចិត្តដើរតួនាទីគន្លឹះ ក្នុងការ
កសាងចំណងមិត្តភាព កិច្ចសហប្រតិបត្តិារចីរភាព តម្លាភាព និងយូរអង្វែង។ ស្ដីអំ
ពីទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម ប្តេជ្ញាចិត្តប្រមូលផ្តុំជំរុញកិច្ចសហប្រតិបត្តិការ
សេដ្ឋកិច្ច រួមទាំងវិស័យពាណិជ្ជកម្ម វិនិយោគ វិទ្យាសាស្ត្រ បច្ចេកទេស បណ្ដុះបណ្ដាល
ប្រភពធនធានមនុស្ស និងទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ។ ភាគីទាំងពីរក៏
បានចាត់ទុកថា៖ លោច្ចព្រមព្រៀងដៃគូឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វីក (TPP) ដើរ
តួនាទីដ៏សែនសំខាន់ អំពីយុទ្ធសាស្ត្រ និងសេដ្ឋកិច្ច។
|
សាធារណៈរដ្ឋសង្គមនិយមវៀតណាមនិងសហរដ្ឋអាមេរិកចេញផ្សាយសេចក្តី ថ្លែងការណ៍រួម (Image: VNA) |
អាមេរិកសន្យាជួយឧបត្ថម្ភវៀតណាមអនុវត្តប្រកបដោយប្រសិទ្ធភាពនិងឆ្លើយ
តបនឹង តម្រូវការខ្ពស់នៃកិច្ចព្រមព្រៀង TPP តាមរយៈកម្មវិធីជួយឧបត្ថម្ភប
ច្ចេកទេសនិងកសាង សមត្ថភាព។ វៀតណាមនិងអាមេរិកអះអាងជាថ្មីម្តង
ទៀតនូវកិច្ចសន្យាបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេស
ទាំងពីរតាមអនុស្សារណៈយោកយល់គ្នាស្តីពីការ ជំរុញកិច្ចសហប្រតិបត្តិការការ
ពារប្រទេសទ្វេភាគីឆ្នាំ ២០១១ និងសេចក្តីថ្លែងការណ៍ស្តីពី ទស្សនៈវិស័យរួមស្តីពី
ទំនាក់ទំនងការពារប្រទេសឆ្នាំ ២០១៥ ផ្តល់អាទិភាពទៅលើវិស័យ សហប្រតិ
បត្តិការមនុស្សធម៌ ដោះស្រាយផលវិបាកដោយសង្គ្រាម រក្សាសន្តិសុខសមុទ្រ
សន្តិភាពនិងជួយសង្គ្រោះគ្រោះមហន្តរាយ។ វៀតណាមគាំទ្រសេចក្តីសម្រេចលុប
ចោលទាំង ស្រុងបទហ៊ុំព័ទ្ធអាវុធចំពោះវៀតណាមរបស់រដ្ឋាភិបាលអាមេរិក។
ភាគីទាំងពីរបានសន្យាបន្ត ជំរុញនិងការពារសិទ្ធិមនុស្សឲ្យសមស្របនឹងធ
ម្មនុញ្ញនិងបណ្ដាកិច្ចសន្យាអន្តរជាតិនៃ ប្រទេសនិមួយៗ។ វៀតណាមនិង
អាមេរិកបានស្វាគមន៍លទ្ធផលវិជ្ជមានស្មោះត្រង់និងមាន ចរិតលក្ខណៈ
ស្ថាបនាអំពីសិទ្ធិមនុស្ស ជាពិសេសគឺវង់សន្ទនាអំពីសិទ្ធិមនុស្សលើកទី ២០
ដែលបានប្រព្រឹត្តទៅនាខែមេសាឆ្នាំ ២០១៦។ តាមរយៈនោះ កាត់បង្រួញការ
ខ្វែងគំនិតនិង បន្តកសាងជំនឿជាក់។ ប្រទេសទាំងពីរអះអាងជាថ្មីម្តង
ទៀតនូវការដោះស្រាយជំលោះ អធិបតេយ្យភាពនិងលើសមុទ្រដោយសន្តិវិធី
ក្នុងនោះ មានការប្រតិបត្តិដ៏ពេញលេញច្បាប់ អន្តរជាតិ ជាពិសេសគឺអនុសញ្ញា
អ.ស.ប. ស្តីពីច្បាប់សមុទ្ធ (UNCLOS) ។ ភាគីទាំងពីរសង្កត់ ធ្ងន់ទៅលើភាព
ចាំបាច់នៃការធានាសេរីភាពនាវាចរណ៍អាកាសចរណ៍ ក៏ដូចជា សេរីភាព
ពាណិជ្ជកម្មនៅសមុទ្រខាងកើត ផងដែរ អំពាវនាវគ្មានយោធាភាវូបនីយកម្ម
និងអត់ធ្មត់ក្នុង ការដោះស្រាយរាល់ជំលោះ ហើយអះអាជាថ្មីម្តងទៅនូវសេចក្តី
ថ្លែងការណ៍រួម Sunnyland សន្យាសហការយ៉ាងម៉ត់ចត់ជាមួយបណ្ដាដៃគូអាស៊ាន
ផ្សេងៗទៀតក្នុងការអនុវត្តសេចក្តី ថ្លែងការណ៍នេះ។
អាមេរិកបានសន្យាជួយឧបត្ថម្ភវៀតណាមក្នុងការៀបចំសន្និសីទ APEC នាឆ្នាំ
២០១៧។ ភាគីទាំងពីរបានឯកភាពបង្កើនទំនាក់ទំនងដៃគូលើគ្រប់ជ្រុង
ជ្រោយរវាង វៀតណាមនិងអាមេរិកតាមទិសជាក់ស្តែងស៊ីជម្រៅនិងប្រសិទ្ធិភាព
ថែមទៀតដើម្បីផល ប្រយោធន៍ប្រទេសទាំងពីរ រួមចំណែករក្សាសន្តិភាព
ស្ថិរភាពនិងកិច្ចសហប្រតិបត្តិការក្នុង តំបន់និងលើពិភពលោក៕