សាធារណៈរដ្ឋស្វ័យត Crimea ដំណើរការបោះប្រជាមតិរបស់ប្រជាជន

សាធារណៈរដ្ឋស្វ័យត Crimea ដំណើរការបោះប្រជាមតិរបស់ប្រជាជន - ảnh 1
សាធារណៈរដ្ឋស្វ័យត Crimea ចំណុះអ៊ុយក្រែន បានដំណើរការបោះប្រជាមតិរបស់ប្រជាជន (Image: Vietnam+)


(VOVworld) – នាថ្ងៃទី ១៦ មិនា សាធារណៈរដ្ឋស្វ័យត Crimea ចំណុះអ៊ុយក្រែន បានដំណើរការបោះប្រជាមតិរបស់ប្រជាជនអំពីការបញ្ជូលក្នុងសហព័ន្ធរុស្ស៊ី។
មុននោះ ក្នុងការសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក
John Kerry សមភាគីរុស្ស៊ី លោក Sergei Lavrov បានអះអាងថា៖ ការបោះប្រជា
មតិនៅ Crimea គឺស្របច្បាប់អន្តជាតិនិងធម្មនុញ្ញ អ.ស.ប.។ អ្នកសង្កេតការអន្តរ ជាតិនិងអឺរ៉ុបបានឲ្យដឹងថា៖ គេមិនរកឃើញការរំលោភពលើច្បាប់ណាមួយឡើយ ក្នុងការបោះប្រជាមតិនេះ។ មុននោះ នាថ្ងៃទី ១៥ មិនា ក្រុមប្រឹក្សាសន្តិសុខនៃ
អ.ស.ប. បានដំណើរការកិច្ចប្រជុំដើម្បីបោះឆ្នោតពង្រាងសេចក្តីសម្រេចចិត្តរបស់ អាមេរិកអំពីស្ថានភាពនៅអ៊ុយក្រែន។ ប្រទេសជាសមាជិកនៃក្រុមប្រឹក្សាសន្តិសុខ
អ.ស.ប. ចំនួន ១៣ បានគាំទ្រ ប៉ុន្តែ រុស្ស៊ីនិងចិនបានបោះស្លឹកអនុបវាត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ