សាធារណៈរដ្ឋស្វ័យត Crimea នឹងទទួលបានការគ្រប់គ្រងបណ្ដាគ្រុមហ៊ុនជាតិរបស់អ៊ុយក្រែននៅទីនេះ


សាធារណៈរដ្ឋស្វ័យត Crimea នឹងទទួលបានការគ្រប់គ្រងបណ្ដាគ្រុមហ៊ុនជាតិរបស់អ៊ុយក្រែននៅទីនេះ - ảnh 1
សាធារណៈរដ្ឋស្វ័យត Crimea នឹងទទួលបានការគ្រប់គ្រងបណ្ដា គ្រុមហ៊ុនជាតិរបស់អ៊ុយក្រែននៅទីនេះ។ (Image: Vietnam+)

(VOVworld) – សាធារណៈរដ្ឋស្វ័យត Crimea នឹងទទួលបានការគ្រប់គ្រងបណ្ដា
ក្រុមហ៊ុនជាតិរបស់អ៊ុយក្រែននៅទីនេះ។ សេចក្តីថ្លែងការពោលខាងត្រូវបាន
ឧបនាយករដ្ឋមន្ត្រីទី ១ របស់សាធារណៈរដ្ឋស្វ័យត Crimea លោក Rustam
Temirgaliev នាំចេញ នាថ្ងៃទី ១២ មិនា ក្នុងសន្និសីទកាសែតលើកាណាល់
ទូរទស្សន៍រុស្ស៊ី។ លោក Temirgaliev បានះអាងថា៖ ក្នុងប៉ុន្មានថ្ងៃខាងមុខ ទ្រព្យសម្បត្តិ្តរបស់អ៊ុយក្រែនលើដែនដី Crimea នឹងត្រូវបានផ្ទេប្រគល់សំរាប់
រដ្ឋអំណាច Crimea។ ក្នុងនោះ មានក្រុមហ៊ុនធ្វើអាជីវកម្មប្រេងឧស្ម័ន្ធនៅសមុទ្រ
ខ្មៅនិងសមុទ្រ Azov “Chernomorneftegaz”  រោងចក្រអគ្គិសនី Crimea  ក្រុមហ៊ុន
ផ្លូវដែកជាតិអ៊ុយក្រែននិងមណ្ឌលទេសចរណ៍មួយចំនួនដែលបានចំណុះកម្ម
សិទ្ធិរបស់ Kiev ផងដែរ។ តានគំរោង នាថ្ងៃទី ១៦ មិនា សាធារណៈរដ្ឋស្វ័យត
Crimea នឹងដំណើរការបោះប្រជាមតិរបស់ប្រជាជនអំពីការដែល៖ ឧបទ្វីបនេះ
នឹងបន្តជាសាធារណៈរដ្ឋស្វ័យតចំណុះអ៊ុយក្រែន ឬ ក្លាយទៅជាផ្នែកមួយរបស់
សហព័ន្ធរុស្ស៊ី។

ដើម្បីទប់ស្កាត់​រាល់សកម្មភាពបង្ករឿងហេតុមុនការបោះឆ្នោត រដ្ឋអំណាច
Crimea បានបង្កើនការត្រួតពិនិត្យព្រលានយន្តហោះនៅទីនេះ ព្រមទាំង កាត់បន្ថយបណ្ដាជើងហោះហើរទៅមកឧបទ្វីបនេះដល់ថ្ងៃទី ១៧ មិនា។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត នាថ្ងៃទី ១២ មិនា ថ្នាក់ដឹកនាំបណ្ដាប្រទេស
ជាសមាជិកឧស្សាហកម្មជួរមុខលើសកលលោក (G7) បានស្នើឲ្យរុស្ស៊ីបញ្ឈប់
រាល់សកម្មភាពទាក់ទិនដល់ការបោះប្រជាមតិនៅឧបទ្វីប Crimea របស់អ៊ុយក្រែន
បើពុំនោះទេ មូស្គូនឹងត្រូវប្រឈមមុខនឹងសកម្មភាពតបតវិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ