សាធារណរដ្ឋស្វ័យប្រកាស Donetsk សម្រេចរួចរាល់ការដកអាវុធធុនធ្ងន់

សាធារណរដ្ឋស្វ័យប្រកាស Donetsk សម្រេចរួចរាល់ការដកអាវុធធុនធ្ងន់ - ảnh 1
រូបថតៈ laodong.com


(VOVworld)-តំណាងក្រសួងការពារជាតិនៃសាធារណរដ្ឋ Donetsk (DPR) ស្វ័យ
ប្រកាស លោក Eduard Barusin បានប្រកាសនាថ្ងៃទី១មិនាថា បណ្តាអង្គភាព ប្រ
ដាប់អាវុធ DPR បានសម្រេចរួចរាល់ការដកអាវុធធុនធ្ងន់ ចេញពីខ្សែ បន្ទាត់
ព្រំដែន ក្រោមការឃ្លាំមើលរបស់អង្គការសន្តិសុខនិងសហប្រតិបរត្តិការអឺរ៉ុប
(OSCE)។ ក្នុងពេលជាមួយគ្នានោះ រដ្ឋអំណាចអ៊ុយក្រែន ទើបនឹងដកចេញ អាវុធធុនធ្ងន់មួយចំនួនតែប៉ុណ្ណោះ។ ប៉ុន្តែ រដ្ឋមន្ត្រីការពារជាតិ លោក Stepan
Poltorak បានសង្កត់ធ្ងន់ថា​ កងទ័ពអាចនឹងបញ្ជូនអាវុធត្រឡប់មកឲទីតាំងដើម
វិញ បើក្នុងករណីភាគីប្រឆាំងនៅភាគខាងកើតអ៊ុយក្រែនរំលោភទៅលើផែនការ
សន្តិភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ