សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ មានបំណងថាអ៊ុយក្រែន​បន្តជាប្រទេសឆ្លងកាត់ឧស្ម័ន​ពីរុស្ស៊ី​ទៅអឺរ៉ុប

(VOVWORLD) - កិច្ចព្រមព្រៀងដឹកជញ្ជូនឧស្ម័នរវាងរុស្ស៊ី និងអ៊ុយក្រែនបានបង្កើតឡើងតាមរយៈតួនាទីសម្របសម្រួលរបស់សហភាពអឺរ៉ុប និងអាល្លឺម៉ង់។
សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ មានបំណងថាអ៊ុយក្រែន​បន្តជាប្រទេសឆ្លងកាត់ឧស្ម័ន​ពីរុស្ស៊ី​ទៅអឺរ៉ុប - ảnh 1គម្រោងបំពង់បង្ហូរឧស្ម័ន North stream ២ (រូបថត៖ TTXVN)

សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់បានប្រកាសថា អ៊ុយក្រែននៅតែ បន្តជាប្រទេសឆ្លងកាត់ឧស្ម័នរបស់រុស្ស៊ីទៅកាន់អឺរ៉ុប។ អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់ លោក Steffen Seibert បាននាំចេញសេចក្ដីប្រកាសនេះ ក្រោយពីប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin កាលពីថ្ងៃទី ៤ ខែមិថុនាបានលើកឡើងថាអ៊ុយក្រែននឹងបន្តក្លាយទៅជាប្រទេសឆ្លងកាត់ឧស្ម័នក្រោយពីគម្រោង បំពង់បង្ហូរឧស្ម័ន North stream ២ ដែលបាននាំឧស្ម័នពីរុស្ស៊ីទៅកាន់អាល្លឺម៉ង់បានសម្រេចជាស្ថាពរ ក្នុងនោះ ថ្នាក់ដឹកនាំរុស្ស៊ីបានសង្កត់ធ្ងន់ទៅលើតួនាទីនេះរបស់អ៊ុយក្រែន ដែលមិនទាន់ត្រូវបានទទួលស្គាល់ ហើយប្រការនេះគឺអាស្រ័យលើរបៀបដែលក្រុងគៀវបង្ហាញសុច្ឆន្ទៈដល់ទីក្រុងម៉ូស្គូ។

អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់ លោក Steffen Seibert បានលើកច្បាស់ថា ទីក្រុងប៊ែកឡាំងនៅតែអះអាងពីតួនាទីដ៏សំខាន់របស់អ៊ុយក្រែនក្នុងនាមជាប្រទេសឆ្លងកាត់ឧស្ម័ន ក្រោយពេលគម្រោង បំពង់បង្ហូរឧស្ម័ន North stream ២បានសម្រេចជាស្ថាពរ។ កិច្ចព្រមព្រៀងដឹកជញ្ជូនឧស្ម័នរវាងរុស្ស៊ី និងអ៊ុយក្រែនបានបង្កើតឡើងតាមរយៈតួនាទីសម្របសម្រួលរបស់សហភាពអឺរ៉ុប និងអាល្លឺម៉ង់។ អាល្លឺម៉ង់រំពឹងថាកិច្ចព្រមព្រៀងរួមនេះនឹងត្រូវបានរក្សាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ