សាធារណៈរដ្ឋអៀរឡង់ជំរុញកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន


សាធារណៈរដ្ឋអៀរឡង់ជំរុញកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន - ảnh 1
សាធារណៈរដ្ឋអៀរឡង់ជំរុញកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន (Image: VNA)

(VOVworld) – តាមសេចក្តីប្រកាសនៃលេខាធិការដ្ឋានសមាគមបណ្ដាប្រជាជាតិ
អាស៊ី អាគ្នេយ៍ (អាស៊ាន) បានឲ្យដឹងថា៖ នាថ្ងៃទី ១៥ មេសា លោក Kyle O’Sullivan
ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណៈរដ្ឋអៀរឡង់ប្រចាំនៅអាស៊ានបានជូនសារតាំងឡើង
អគ្គលេខាធិការអាស៊ាន លោក Le Luong Minh។ ក្នុងពិធីនេះ អគ្គលេខាធិការអាស៊ាន
លោក Le Luong Minh បានអបអរសាទរការយកចិត្តទុកដាក់របស់រដ្ឋាភិបាលអៀរឡង់
ក្នុងការជំរុញកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតនិងមានគោលបំណងបង្កើនទំនាក់
ទំនងសេដ្ឋកិច្ចជាមួយអាស៊ាន។ អគ្គលេខាធិការអាស៊ានក៏បានលើកទឹកចិត្តឯក
អគ្គរដ្ឋទូតអៀរឡង់ លោក O’Sullivan អនុវត្តបណ្ដាសកម្មភាពសហប្រតិបត្តិការជាក់
ស្តែងរវាងអាស៊ាននិងអៀរឡង់សំដៅនាំមកនូវផលប្រយោជន៍សំរាប់ភាគីទាំង ២។
លោក ឯកអគ្គរដ្ឋទូតអៀរឡង់បានអះអាងថា៖ អៀរឡង់ជានិច្ចកាលគាំទ្រអាស៊ានក្នុង
ការអភិវឌ្ឍន៍សហប្រតិបត្តិការនិងសមាហរណកម្មក្នុងតំបន់ក៏ដូចជាការខំប្រឹងប្រែង
កសាងសហគមន៍អាស៊ានផងដែរ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ