ស្នើចិនគោរពនិងមិនបំពានតំបន់សេដ្ឋកិច្ចផ្តាច់មុខនិងខ្ពង់រាបបាតសមុទ្ររបស់វៀតណាម

(VOVWORLD) - វៀតណាមស្នើឱ្យចិនគោរពនិងមិនបំពានលើតំបន់សេដ្ឋកិច្ចផ្តាច់មុខនិងខ្ពង់រាបបាតសមុទ្ររបស់វៀតណាម ដោយមិនចាត់វិធានការធ្វើឱ្យស្ថានការណ៍ស្មុគស្មាញ តាមនោះ រួមចំណែករក្សាសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់សមុទ្រខាងកើត។
ស្នើចិនគោរពនិងមិនបំពានតំបន់សេដ្ឋកិច្ចផ្តាច់មុខនិងខ្ពង់រាបបាតសមុទ្ររបស់វៀតណាម - ảnh 1អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang (រូបថត៖ Kinhtedothi.vn)

នាថ្ងៃទី ៧ មិនា ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានអំពីសេចក្តីជូនដំណឹងស្តីពីដែនសមុទ្ររបស់នាយកដ្ឋានគយខេត្ត Hainan ចិន ពាក់ព័ន្ធនឹងការធ្វើសមយុទ្ធយោធារបស់ចិននៅតំបន់សមុទ្រខាងកើត, អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បានអះអាងថា វៀតណាមជានិច្ចកាលតាម ដានយ៉ាងដិតដល់នូវការវិវឌ្ឍន៍នៅក្នុងតំបន់សមុទ្រខាងកើតនិងការប្រតិបត្តិអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាពនិងយុត្តាធិការលើសមុទ្រ ស្របតាមច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS 1982)។

ផ្នែកមួយនៃតំបន់ជូនដំណឹងស្តីពីដែនសមុទ្រខាងលើ ជាកម្មសិទ្ធិរបស់តំបន់សេដ្ឋកិច្ចផ្តាច់មុខនិងខ្ពង់រាបបាតសមុទ្ររបស់វៀតណាម ដែលត្រូវបានកំណត់តាម UNCLOS 1982។ វៀតណាមស្នើឱ្យចិនគោរពនិងមិនបំពានលើតំបន់សេដ្ឋកិច្ចផ្តាច់មុខនិងខ្ពង់រាបបាតសមុទ្ ររបស់វៀត ណាម ដោយមិនចាត់វិធានការធ្វើឱ្យស្ថានការណ៍ស្មុគស្មាញ តាមនោះ រួមចំណែករក្សាសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់សមុទ្រខាងកើត។ ភាគីវៀតណាមបានទាក់ទងជាមួយចិនលើបញ្ហានេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ