ស្នាដៃចំនួន ៩ ទទួលបានរង្វាន់ A ក្នុងពានរង្វាន់សារព័ត៌មានជាតិលើកទី ១៧
(VOVWORLD) - ក្នុងចំណោមស្នាដៃសរុបចំនួន ១៥៧ ដែលជាប់វគ្គផ្តាច់ព្រ័ត្រក្រុមប្រឹក្សាដាក់ពិន្ទុះបានពិភាក្សា វាយតម្លៃ និងបោះឆ្នោតជ្រើសរើសពានរង្វាន់ A ចំនួន ៩ ពានរង្វាន់ B ចំនួន ២៤ ពានរង្វាន់ C ចំនួន ៤៦ និងពានរង្វាន់លើកទឹកចិត្តមួយចំនួនទៀត។
ពានរង្វាន់សារព័ត៌មានជាតិលើកទី ១៧ ឆ្នាំ ២០២២ |
នារសៀលថ្ងៃទី ២ មិថុនា នៅទីក្រុងហាណូយ ក្រុមប្រឹក្សាពានរង្វាន់ជាតិបានប្រកាសលទ្ធផលដាក់ពិន្ទុះនៃពានរង្វាន់ជាតិលើកទី ១៧ ឆ្នាំ ២០២២។ តាមនោះ ក្នុងចំណោមស្នាដៃសរុបចំនួន ១៥៧ ដែលជាប់វគ្គផ្តាច់ព្រ័ត្រក្រុមប្រឹក្សាដាក់ពិន្ទុះបានពិភាក្សា វាយតម្លៃ និងបោះឆ្នោតជ្រើសរើសពានរង្វាន់ A ចំនួន ៩ ពានរង្វាន់ B ចំនួន ២៤ ពានរង្វាន់ C ចំនួន ៤៦ និងពានរង្វាន់លើកទឹកចិត្តមួយចំនួនទៀត។ ពិធីប្រគល់ពានរង្វាន់សារព័ត៌មានជាតិលើកទី ១៧ ឆ្នាំ ២០២២ នឹងត្រូវបានរៀបចំឡើងនាចំឱកាសរំលឹកខួបលើកទី ៩៨ ទិវាសារព័ត៌មានបដិវត្តន៍វៀតណាម ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៣។
សូមបញ្ជាក់ដែរថា ពានរង្វាន់សារព័ត៌មានជាតិគឺជាព្រឹត្តិការណ៍ធំ ទាក់ទាញការយកចិត្តទុកដាក់ពិសេសរបស់មជ្ឈដ្ឋានអ្នកសារព័ត៌មាននៅទូទាំងប្រទេស ហើយជាពាន់រង្វានដ៏ថ្លៃថ្លាបំផុតសម្រាប់ស្នាដៃសារព័ត៌មាន លើកតម្កើងអ្នកនិពន្ធ និងក្រុមអ្នកនិពន្ធ ដែលមានស្មាដៃឆ្នើមបំផុតប្រចាំឆ្នាំផងដែរ៕