ស្នាដៃជាច្រើនរបស់វិទ្យុសម្លេងវៀតណាមទទួលបានការលើកតម្កើងនៅក្នុងពិធីប្រគល់ពានរង្វាន់ ABU
(VOVWORLD) - ពានរង្វាន់ ABU លើកតម្កើងដល់ស្នាដៃវិទ្យុ និងទូរទស្សន៍ដ៏ឆ្នើមនៃសមាជិក ABU ក្នុងប្រភេទផ្សាយសម្លេងចំនួន ០៧ ; ប្រភេទទូរទស្សន៍និងក្នុងប្រភេទប្រព័ន្ធផ្សព្វផ្សាយឌីជីថលចំនួន ០៧។
អ្នកនិពន្ធ Hoang An ទទួលបានពានរង្វាន់ឆ្នើម ក្នុងប្រភេទវិទ្យុ សម្រាប់ស្នាដៃ "Bon" Phuc (ប៉ា Phuc) (Phan Tung, Dung Hoang អ្នកយកព័ត៌មាន VOV នៅប្រទេសឥណ្ឌា) |
កាលពីយប់មិញ (២៩ វិច្ឆិកា) ពិធីប្រគល់ពានរង្វាន់វិជ្ជាជីវៈនៃសម្ព័ន្ធសមាគមផ្សាយសម្លេងទូរទស្សន៍អាស៊ី-ប៉ាស៊ីហ្វិក (ABU) សម្រាប់ឆ្នាំ ២០២២ បានប្រព្រឹត្តទៅនៅទីក្រុង New Delhi ប្រទេសឥណ្ឌា។ ព្រឹត្តិការណ៍នេះស្ថិតនៅក្នុងក្របខ័ណ្ឌនៃសម័យប្រជុំលើកទី ៥៩ នៃមហាសន្និបាត ABU ។ ពានរង្វាន់ ABU លើកតម្កើងដល់ស្នាដៃវិទ្យុ និងទូរទស្សន៍ដ៏ឆ្នើមនៃសមាជិក ABU ក្នុងប្រភេទផ្សាយសម្លេងចំនួន ០៧; ប្រភេទទូរទស្សន៍និងក្នុងប្រភេទប្រព័ន្ធផ្សព្វផ្សាយឌីជីថលចំនួន ០៧។
ក្នុងកម្មវិធីប្រគល់រង្វាន់កាលពីយប់មិញ មានស្នាដៃចំនួន ៣ របស់វិទ្យុសម្លេង វៀតណាម (VOV) ដែលមានកិត្តិយសទទួលបានពានរង្វាន់ ABU ក្នុងឆ្នាំ ២០២២។ នោះគឺជាស្នាដៃ៖ “Bon” Phuc (ប៉ា Phuc) របស់អ្នកនិពន្ធ៖ Hoang Van An និង Tran Huu Hung នៃគណៈកម្មការព័ត៌មាន (VOV1) ទទួលបានពានរង្វាន់ឆ្នើម ប្រភេទវិទ្យុ។ ស្នាដៃ៖ “ច្រកល្ហកតូច” និពន្ធដោយ៖ Nguyen Thi Uyen សារព័ត៌មានអេឡិចត្រូនិក VOV បានឈ្នះពានរង្វាន់ឆ្នើម ក្នុងប្រភេទប្រព័ន្ធផ្សព្វផ្សាយឌីជីថល។ ហើយស្នាដៃ “Don't fall ” អ្នកនិពន្ធ៖ Nguyen Sy Hao និងក្រុមអ្នកសារព័ត៌មាន គណៈកម្មាធិការទទួលបន្ទុកកិច្ចការជនជាតិភាគតិច (VOV4) បានឈ្នះរង្វាន់សរសើរពិសេស ប្រភេទវិទ្យុ ពានរង្វាន់មតិលើប្រធានបទឆ្នាំ ២០២២ “ភាពធន់”។ ធ្វើការវាយតម្លៃចំពោះស្នាដៃ “Bon” Phuc លោកស្រី Olya Booyar ប្រធានក្រុមផ្សាយ នាយកដ្ឋានមាតិកា ABU មានប្រសាសន៍ថា៖ “ខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះស្នាដៃឈ្នេះរង្វាន់ មិនដែលថា ខ្ញុំជាមេប្រយោគនោះទេ។ ខ្ញុំសប្បាយចិត្តណាស់ដែលបានឮការងារដែលទាក់ទងនឹងការអភិរក្សធម្មជាតិ ដោយពណ៌នាអំពីវីរៈបុរសក្នុងជីវភាពប្រចាំថ្ងៃ។ ស្នាដៃនេះក៏ត្រូវបានសាងសង់យ៉ាងល្អិតល្អន់ផងដែរ។ ជាពិសេស វាបានស្ទាបអង្អែលដល់បេះដូងរបស់សមាជិកនីមួយៗនៃគណៈវិនិច្ឆ័យ។ របៀបដែលគាត់ប្រើសម្លេងរបស់តួអង្គ របៀបដែលគាត់ច្រៀងក៏ពិសេសខ្លាំងដែរ។ មានតែស្នាដៃរបស់ VOV1 និងស្នាដៃ ៣ នៃស្ថានីយ៍ចិន ៣ ផ្សេងគ្នាប៉ុណ្ណោះបានចូលវគ្គផ្តាច់ព្រ័ត្រ។ ហើយមានតែស្នាដៃរបស់ VOV ប៉ុណ្ណោះដែលឈ្នះ”។
ពានរង្វាន់ ABU មានអត្ថន័យជាច្រើនទាក់ទងនឹងវិស័យសារព័ត៌មាន ដោយសារស្នាដៃដែលទទួលបានពានរង្វាន់ត្រូវតែមានវិធីសាស្រ្ត រចនាសម្ព័ន និងរចនាប័ទ្មខុសគ្នា ដែលមានតម្លៃមនុស្សសាស្ត្រ និងទស្សន៍ទាយយ៉ាងជ្រាលជ្រៅ។ ការទទួលបានពានរង្វាន់នេះមិនត្រឹមតែជាកិត្តិយសរបស់អ្នកនិពន្ធប៉ុណ្ណោះទេ ថែមទាំងជាកិត្យានុភាពរបស់ទីភ្នាក់ងារសារព័ត៌មានផងដែរ។ អគ្គលេខាធិការ ABU លោក Javad Mottagi មានប្រសាសន៍ថា VOV បានចូលរួមយ៉ាងសកម្ម និងប្រកបដោយគុណភាពនៅទីលានរួមរបស់ ABU៖
“វិទ្យុសម្លេង VOV បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពរបស់ ABU ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក។ យើងមានមោទនភាពយ៉ាងខ្លាំងចំពោះកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរបស់ VOV។ មានស្ថានីយ៍សមាជិក ABU ជាច្រើន មិនត្រឹមតែ VOV ប៉ុណ្ណោះទេ ដែលប្រឈមមុខនឹងបញ្ហាកំឡុងពេលប្រតិបត្តិការ ប៉ុន្តែមធ្យោបាយសម្រាប់យើងឆ្ពោះទៅមុខគឺកិច្ចសហប្រតិបត្តិការ។ យើងកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការ ការសន្ទនា ការចែករំលែកអំពីបញ្ហាប្រឈម និងមធ្យោបាយដើម្បីប្រែក្លាយបញ្ហាប្រឈមទៅជាឱកាស”៕