សន្តិភាព សន្តិសុខ សុវត្ថិភាពនាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើតជាផលប្រយោជន៍រួមរបស់អាស៊ាននិងតំបន់

(VOV)_ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅសិង្ហបុរី នារសៀលថ្ងៃទី១២ 
ឧសភា ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានមកសម្ដែង
ការគួរសម នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong។ នៅទីនេះ លោក 
Nguyen Xuan Phuc បានស្នើសិង្ហបុរីបន្តលើក​ទឹកចិត្ត​អង្គភាពអាជីវកម្ម ក៏ដូចជា
ក្រុមហ៊ុននានាប្រចាំ​ប្រទេសនេះ​ ស្រាវជ្រាវឱកាសបោះទុនវិនិយោគ ចូលក្នុងវិ
ស័យមុខព្រួញនានានៅវៀតណាម ដូចជា៖ហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យា ថាម
ពល…លៗ​ ឧបនាយករដ្ឋមន្ត្រីក៏បានស្នើសិង្ហបុរីបង្កើនកិច្ចសហប្រតិបត្តិការជា
មួយ​បណ្ដាខេត្ត ទីក្រុង​របស់វៀតណាម ដោយផ្អែក​ទៅលើឧត្តមភាព​របស់​តំបន់
​និមួយៗ។ រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong មានគោល
បំណងថា៖ ភាគីទាំងពីរសកម្ម សហប្រតិបត្តិការ ​សម្រេចបែបបទនានាដើម្បីបើក
ការដ្ឋានសាងសង់មណ្ឌលឧស្សាហកម្ម វៀតណាម-សិង្ហបិរី (VSIP) 6,7​ ក្នុងឆ្នាំ 
២០១៥។ ​នាយករដ្ឋមន្ត្រី  Lee Hsien Loong បានអះអាងថា៖ កិច្ចសហប្រតិបត្តិ
ការអប់រំនិងបណ្ដុះ​បណ្ដាល​ ជាវិស័យ១ក្នុងចំណោមវិស័យស្នូល នៃកិច្ចសហ
ប្រតិបត្តិការ​រវាងប្រទេសទាំងពីរ និងលោកក៏បានសម្ដែងការត្រៀមខ្លួនជាស្រេច 
​បង្កើនកិច្ចសហប្រតិបត្តិការ ជួយឧបត្ថម្ភ បណ្ដុះបណ្ដាលនិងអភិវឌ្ឍន៍​ប្រភពធន
ធានមនុស្ស សំរាប់វៀតណាម។ 

សន្តិភាព សន្តិសុខ សុវត្ថិភាពនាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើតជាផលប្រយោជន៍រួមរបស់អាស៊ាននិងតំបន់ - ảnh 1
ឧសភា ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានមកសម្ដែងការគួរសម នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong

          ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និង នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong ក៏បានឯកភាពដែរ​ថា៖ ​សន្តិភាព សន្តិសុខ និងសុ
វត្ថិភាពនាវាចរណ៍ អាកាសចរណ៍ ​នៅសមុទ្រខាងកើត ជាផលប្រយោជន៍រួម របស់
អាស៊ាន និងតំបន់។ ​តំបន់អាស៊ាន គប្បីសាមគ្គី​ ពង្រីកតួនាទី ក្នុងការដោះស្រាយ
បញ្ហា​ទាក់ទិននានាដល់សន្តិភាព ស្ថិរភាព ជាពិសេសគឺការគោរពច្បាប់ ដោះស្រាយ
ជំលោះដោយសន្តិវិធី ដោយផ្អែកទៅលើច្បាប់អន្តរជាតិ ជា​ពិសេសគឺអនុសញ្ញា 
អង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ( UNCLOS) អនុវត្តយ៉ាងទៀង
ទាត់នូវសេចក្ដីថ្លែងការណ៍ស្ដីពីប្រតិបត្តិសំរាប់ភាគី​នានានៅសមុទ្រខាងកើត (DOC)
 កសាងក្រមប្រតិបត្តិការនៅសមុទ្រ​ខាងកើត ​( COC ) យ៉ាងឆាប់ៗ។

នារសៀលថ្ងៃទី១៣ ឧសភា ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan
Phuc និងគណៈប្រតិភូរដ្ឋាភិបាលវៀតណាម បានបញ្ចប់ដំណើរទស្សនកិច្ចនៅសិង្ហបុរី
ប្រកបដោយជោគជ័យ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ