សន្តិភាពនិងសន្តិសុខនៅលើពិភពលោកកំពុងអាស្រ័យលើទំនាក់ទំនងរុស្ស៊ី - អាមេរិក

(VOVWORLD) - នាថ្ងៃទី ៥ ខែកុម្ភៈ ថ្លែងមតិនៅពិធីទទួលសារតាំងរបស់ឯកអគ្គរដ្ឋទូតបរទេសថ្មីនៅវិមាន Kremlin លោកប្រធានាធិបតី Vladimir Putin បានប្រកាសថា សន្តិភាពនិងសន្តិសុខនៅលើពិភពលោកកំពុងអាស្រ័យលើទំនាក់ទំនងរុស្ស៊ី - អាមេរិក។

 

សន្តិភាពនិងសន្តិសុខនៅលើពិភពលោកកំពុងអាស្រ័យលើទំនាក់ទំនងរុស្ស៊ី - អាមេរិក - ảnh 1 លោកប្រធានាធិបតី Vladimir Putin (រូបថត៖ PA)

ថ្លែងមតិនៅពិធីទទួលសារតាំងរបស់ឯកអគ្គរដ្ឋទូតថ្មីមកពីប្រទេសចំនួន ២៣ ដែលមកទទួលបេសកកម្មនៅប្រទេសរុស្ស៊ី លោកប្រធានាធិបតីរុស្ស៊ី Putin បានសង្កត់ធ្ងន់ថា នាបច្ចុប្បន្នមនុស្សលោកកំពុងឈរនៅកំរិតគ្រោះថ្នាក់។ ជម្លោះក្នុងតំបន់ ការគំរាមកំហែងភេរវកម្មនិងលទ្ធិជ្រុលនិយមកំពុងកើនឡើង។ ម្យ៉ាងវិញទៀត ប្រព័ន្ធគ្រប់គ្រងអាវុធកំពុងតែដួលរលំ។ ហើយសេដ្ឋកិច្ចសកលោកកំពុងស្ថិតក្នុងស្ថានភាពអស្ថេរភាព។ មេដឹកនាំរុស្ស៊ីរូបនេះបានប្រកាសថា រុស្ស៊ីនឹងបន្តកិច្ចខឹតខំប្រឹងប្រែងដើម្បីរក្សាផែនការសកម្មភាពដ៏ទូលំទូលាយរួមស្ដីពីកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ដោយចាត់ទុកកិច្ចព្រមព្រៀងអន្តរជាតិនេះ មានសារៈសំខាន់ណាស់សម្រាប់ស្ថេរភាពលើពិភពលោកនិងក្នុងតំបន់។ ទន្ទឹមជាមួយគ្នានេះ ប្រមុខរុស្ស៊ីរូវនេះក៏បានប្រកាសថា សន្តិភាពនិងសន្តិសុខនៅលើពិភពលោក គឺកំពុងអាស្រ័យទៅលើទំនាក់ទំនងរវាងរុស្ស៊ីនិងសហរដ្ឋអាមេរិកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ