សន្តិសុខត្រូវបានបង្កើននៅរដ្ឋធានី New Dehli

(VOVworld) – នាថ្ងៃទី ១៧ មេសា មនុស្សចំនួន ១៦ នាក់ ត្រូវរងរបួស ក្នុងនោះមាន
ប៉ូលីស្តចំនួន ១០ នាក់ ក្នុងការផ្ទុះមួយ ដែលបានកើតឡើងនៅខាងក្រៅខុទ្ទកាល័យ
នៃគណៈបក្សប្រជាជនឥណ្ឌា (BJP) នៅរដ្ឋ  Karnataka ភាគខាងត្បូងប្រទេសនេះ។
ភ្លាមមួយរំពេច សន្តិសុខត្រូវបានបង្កើននៅរដ្ឋធានី New Dehli ​។ បណ្ដាប៉ូស្តត្រួតពិនិត្យ
រថយន្តត្រូវបានដាក់ពង្រាយបន្ថែមនៅច្រកទ្វារបស់ទីក្រុង New Dehli។ក្នុងពេលនោះ បណ្ដាស្ថាប័ន្ធមានសមត្ថកិច្ចកំពុងដំណើរការសើបអង្គេតការណីផ្ទុះពោលខាងលើ។
តាមគំរោង រដ្ឋអំណាចនៅរដ្ឋ Karnataka នឹងរៀបចំការបោះឆ្នោតក្រុមប្រឹក្សាតំបន់
នាថ្ងៃទី ៥ ឧសភា ខាងមុខនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ