សន្តិសុខបណ្តាញ Internet - បញ្ហាសំខាន់រវាងអាមេរិកនិងចិន

(VOVworld) – នាថ្ងៃទី ២៨ ឧសភា អ្នកនាំពាក្យវិមានសរ លោក Jay Carney បាន
ប្រកាសថា៖ សន្តិសុខបណ្តាញ Internet នឹងជាបញ្ហាសំខាន់មួយដែល ប្រធានាធិបតី
អាមេរិក លោក Barack Obama នឹងពិភាក្សាជាមួយប្រធានរដ្ឋចិន លោក Xi Jinping ក្នុងជំនួបដែលនឹងរៀបចំឡើងនាសប្តាហ៍ខាងមុខ។ សេក្តីថ្លែងការនេះត្រូវបាន
នាំចេញ បន្ទាប់ពី ក្រុមអ្នកជំនាញការអំពីការអភិវឌ្ឍន៍វិទ្យាសាស្ត្រយោធា (Defence
Science Board)​ របស់អាមេរិកបានចេញផ្សាយរបាយការណ៍ឲ្យដឹងថា៖ បណ្ដា hacker របស់ចិនបានវាយប្រហារចូលក្នុងប្រព័ន្ធព័ត៌មានអំពីអាវុធទំនើបចំនួន ២០ របស់
អាមេរិក។ លោក  Jay Carney បានអះអាងថា៖ បញ្ហាសន្តិសុខបណ្តាញ Internet គឺជា
ការព្រួយបារម្មហ៍ធំដែលភាគីអាមេរិកបាននិងបន្តពិភាក្សាក្នុងជំនួបគ្រប់ជាន់ថ្នាក់
ជាមួយចិន។ ក្នុងពេលនោះ អ្នកពិគ្រោះយោបល់សន្តិសុខជាតិនៃវិមានសរ លោក
Tom Donilon បានព្រមាមថា៖ បណ្ដាការវាយប្រហារលើបណ្តាញ Internet បានកើន
ឡើងដែលអាចជះឥទ្ធិពលអាក្រក់ដល់ទំនាក់ទំនងរវាងប្រទេសទាំង ២។ បញ្ហា
សន្តិសុខបណ្តាញ Internet គ្រោងនឹងត្រូវបានពិភាក្សារវាងរដ្ឋមន្ត្រីក្រសួងការពារ
ប្រទេសអាមេរិក លោក Chuck Hagel ជាមួយបណ្ដាថ្នាក់ដឹកនាំការពារប្រទេសចិន
ក្នុងសន្និសីទអំពីសន្តិសុខ ដែលនឹងប្រព្រឹត្តទៅនៅហឹង្ហបុរី នាចុងសប្តាហ៍នេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ