|
លោក Jong Ha Bae ប្រធានក្រុមបេសកកម្មរបស់អង្គការស្បៀងអាហារនិងកសិកម្មអ.ស.ប (FAO) ប្រចាំនៅវៀតណាម |
(VOVworld) - សារលិខិតសន្តិសងសង្គមនិងកសិកម្ម៖បំបែករង្វិលភាពក្រីក្រ” ទិវា
ស្បៀងអាហារ ពិភពលោកឆ្នាំនេះ (ថ្ងៃទី១៦ តុលា) បានសង្កត់ធ្ងន់ទៅលើតួនាទីដ៏
សែនសំខាន់ របស់ប្រព័ន្ធសន្តិសុខសង្គមក្នុងបុព្វហេតុកាត់បន្ថយភាពក្រីក្រ ធានា
សន្តិសុខ ស្បៀងអាហារ កែលំអរគុណភាពជីវភាពរស់នៅដើម្បីអភិវឌ្ឍន៍ដោយ
និរន្តរភាព ជាពិសេសនៅតំបន់ជនបទ។ឆ្លើយសម្ភាសន៍របស់អ្នកយកព័ត៌មានវិទ្យុ
សម្លេង វៀតណាម លោក Jong Ha Bae ប្រធានក្រុមបេសកកម្មរបស់អង្គការស្បៀង
អាហារនិងកសិកម្មអ.ស.ប (FAO) ប្រចាំនៅវៀតណាមបានឲ្យដឹងថា៖
“ក្នុងរយៈពេល៣ទសវត្សរ៍កន្លងទៅ វៀតណាមទទួលបានសមិទ្ធិផលលេចធ្លោជា
ច្រើនក្នុងការកាត់បន្ថយភាពក្រីក្រហើយត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់។
ប៉ុន្តែ នៅមានគ្រោះអាសន្នអត់ឃ្លាននៅតំបន់ដាច់ស្រយាលចំពោះមុខសញ្ញាពិ
សេសដូចជា នារី កុមារនិងក្រុមជនជាតិភាគតិច។ដោយហេតុនេះ យើងត្រូវខំប្រឹង
ប្រែងថែមទៀតដើម្បីកែលំអរស្ថានភាពនេះ។ស្ថាប័នអ.ស.បនានាក្នុងនោះមាន
FAO សន្យានឹងរួមជាមួយរដ្ឋាភិបាលដើម្បីដោះស្រាយបញ្ហាកាត់បន្ថយភាពក្រីក្រ
នេះ។នាបច្ចុច្បន្នយើងខ្ញុំកំពុងកសាងមូលនិធិអភិវឌ្ឍន៍ដោយនិរន្តរភាព សំដៅជួយ
ឧបត្ថម្ភអំពីសន្តិសុខស្បៀងអាហារនិងអាហារូបត្ថម្ភសំរាប់កុមារ”៕