សន្តិសុខអង្គការសហប្រជាជាតិបើកទូលាយបេសកកម្មរបស់ក្រុមអ្នកជំនាញការនៅសាធារណះរដ្ឋប្រជាធិបតេយ្យប្រជាមានឹតកូរ៉េ

ក្រុមប្រឹក្សារ សន្តិសុខអង្គការសហប្រជាជាតិ នាថ្ងៃទី 12 មិថុនាបានឯកភាពអនុម័ត្តលើ
សេចក្ដីសម្រេចចិត្តមួយ សំដៅបើកទូលាយបេសកកម្មរបស់ក្រុមអ្នកជំនាញការនៃ
អង្គការសហប្រជាជាតិទទួលបន្ទុកការឃ្លាំមើលការអនុវត្តបទដាក់ទណ្ឌកម្មចំពោះ
សាធារណះរដ្ឋប្រជាធិបតេយ្យប្រជាមានឹតកូរ៉េ។ តាមសេចក្ដីសម្រេចចិត្តនេះ ប្រទេស
ចំនួន១៥ជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សារអង្គការសហប្រជាជាតិបានសម្រេច
អូសបន្លាយរយះពេលបំពេញបេសកកម្មរបស់ក្រុមអ្នកជំនាញការនេះដល់ថ្ងៃទី១២
កក្កតា ឆ្នាំ ២០១៣ និងគ្រោង ពិនិត្យអំពីការវាយតំលៃបណ្ដាសកម្មភាពដែលទាក់ទិន
ដល់បញ្ហានេះ មុនថ្ងៃទី ១២ មិថុនាឆ្នាំ២០១៣។ សេចក្ដីសម្រេចចិត្តនេះបានអោយ
ដឹងទៀតថា៖ បណ្ដាសមាជិកនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនឹងឃ្លាំ
មើលការងាររបស់ក្រុមអ្នកជំនាញការនៅសាធារណះរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានឹតកូរ៉េ និងអំពាវនាវអោយបណ្ដាស្ថាប័នរបស់អង្គការសហប្រជាជាតិ និងភាគីទាក់ទិននានា
រួមគ្នាសហប្រតិបត្តិការយ៉ាងពេញលេញជាមួយគណះកម្មាធិការរបស់ក្រុមប្រឹក្សារ
សន្តិសុខនិងក្រុមអ្នកជំនាញការ អង្គការសហប្រជាជាតិ ។ក្រុមអ្នកជំនាញការរបស់
អង្គការសហប្រជាជាតិត្រូវបានក្រុមប្រឹក្សារសន្តិសុខអង្គការសហប្រជាជាតិបង្កើតនា
ពេលអនុម័ត្តលើសេចក្ដីសម្រេចចិត្ត ១៨៧៤ អំពីសាធារណះរដ្ឋ ប្រជាធិបតេយ្យប្រជាមា
នឹតកូរ៉េ ឆ្នាំ ២០០៩។ ក្រុមអ្នកជំនាញការនេះមានភារកិច្ចប្រមូលផ្តុំនិងផ្គត់ផ្គង់ព័តមាន
អោយក្រុមប្រឹក្សា អង្គការសហប្រជាជាតិ អំពីការអនុវត្តបណ្ដាបទដាក់ទណ្ឌកម្ម
និងបទហ៊ុំព័ត្តចំពោះសាធារណះរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានឹតកូរ៉េ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ