សន្ទុះកំណើនជះឥទ្ធិពលសកម្មទៅលើទីផ្សារពលករក្នុងត្រីមាសទី២ឆ្នាំ២០១៧

(VOVWORLD) -ព័ត៌មានបច្ចុប្បន្នកម្មទីផ្សារពលករ លេខ១៣ចេញផ្សាយនាត្រីមាសទី១ឆ្នាំ២០១៧ ដែលបានប្រកាសនាថ្ងៃទី៩មិថុនានៅទីក្រុងហាណូយ បាន សរឲ្យឃើញថា សេដ្ឋកិច្ចវៀតណាមក្នុងត្រីមាសទី២ ឆ្នាំ២០១៧ នឹងមានការងើបឡើងវិញ តាម សន្ទុះងើបឡើងវិញរបស់ទីផ្សារពិភពលោក។ 

ពោលគឺ សហគ្រាសវៀតណាម ចំនួន៥១,២%ជឿជាក់ថា ត្រីមាសទី២នេះនឹងទទួលបានការបញ្ជាទិញច្រើន ជាងត្រីមាសទី១។ ម្យ៉ាងវិញទៀត បម្រែបម្រួលអំណោយ ផលនៃអាកាសធាតុ នឹងជួយឲ្យតំបន់កសិកម្ម រុក្ខកម្មនិងជលផលទទួលបានកំណើនគួរឲ្យកត់សម្គាល់ គំរោង ការប្រើប្រាស់បច្ចេកវិទ្យាខ្ពស់នឹងកើនជាលំ ដាប់ សមត្ថភាពផលិតផលនឹងបាន កែលំអ។ ប្រការនេះនឹងជះឥទ្ធិពលវិជ្ជមានទៅលើទីផ្សារពលករផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ