សន្ទរកថាបានបង្ហាញពីការទទួលខុសត្រូវនិងតំលៃវប្បធម៌ មនុស្សសាស្ត្រជាមយយបេសកកម្មសកល
|
រូបថតៈ chinhphu.vn |
(VOV)_បទសន្តរកថារបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung នៅកិច្ចប្រជុំពិភាក្សាជាន់ខ្ពស់ នៃអង្គការសហប្រជាជាតិ លើកទី ៦៨ នាថ្ងៃទី ២៨ កញ្ញា
កន្លងទៅ ទទួលបានការស្រុះចិត្តគំនិត របស់ប្រជាជនវៀតណាមគ្រប់រូប។ វរសេនីយ៍
ឯក Vu Hong Khanh នៃវិទ្យាស្ថានយុទ្ធសាស្ត្រការពារប្រទេស បានចាត់ទុកថា÷វៀតណាមបានត្រៀមខ្លួនជាស្រេចចូលរួមបណ្ដាសកម្មភាពរក្សារសន្តិភាព របស់អង្គ
ការសហប្រជាជាតិ។ ចូលរួមការរក្សារសន្តិភាពរបស់អង្គការសហប្រជាជាតិ លើក
នេះគឺជាឱកាសដើម្បីកម្មាភិបាល យុទ្ធជនកងទ័ពប្រជាជនវៀតណាម បង្ហាញពីអត្ត
ចរិតនិងសមត្ថភាពរបស់ខ្លួន។ និងនេះក៏គឺជាឱកាសដើម្បីកម្មាភិបាល យុទ្ធជនកង
ទ័បប្រជាជនវៀតណាមឆ្លងកាត់លើសភាពការណ៍ជាក់ស្ដែង លើកកំពស់ចំណេះដឹងអំពីច្បាប់អន្តរជាតិ បទពិសោធន៍ធ្វើសកម្មភាពក្នុងបរិយាកាសអន្តរជាតិ…។ល។
ស្ដីពីបណ្ដាសមិទ្ធិក្នុងការកាត់បន្ថយភាពក្រីក្ររបស់វៀតណាម លោក
Nguyen Tan Dung បានបង្ហាញនៅអង្គការសហប្រជាតិ។ វិស្វករ Mai The Hao អ្នកជំនាញការនាយកដ្ឋានបសុសត្វក្រសួងកសិកម្ម និងអភិវឌញឍន៍ជនបទវៀត
ណាម បានចាត់ទុកថា÷បណ្ដាដំណោះស្រាយម់ាក្រូ និងបណ្ដាកម្មវិធីជាតិអំពីការ
កាត់បន្ថយភាពក្រីក្រ របស់វៀតណាមបាននិងកំពុងត្រូវបានសហគមន៍អន្តរជាតិ
វាយតំលៃខ្ពស់ និងរៀនសូត្រ៕