សន្ទស្សន៍ទំនុកទុកចិត្តអាជីវកម្មបានកើនឡើងយ៉ាងខ្លាំង។
(VOV) /  
|
សន្ទស្សន៍ទំនុកទុកចិត្តអាជីវកម្មរបស់វៀតណាមបានកើនឡើងយ៉ាងខ្លាំង។ (vov.vn) |
VOV-សន្ទស្សន៍ទំនុកទុកចិត្តអាជីវកម្មរបស់វៀតណាមត្រីមាសទី១ឆ្នាំ
២០១៣ដោយក្រុមហ៊ុន WVB វៀតណាមអនុវត្តទើបនឹងបានប្រកាសទទួលបាន
១១៤ពិន្ទុះ កើន៣១ពិន្ទុះបើប្រៀបនឹងត្រីមាសទី៤ឆ្នាំ២០១២។ប្រការនេះបានស
ឲ្យឃើញនូវសុទិដ្ឋិនិយមរបស់អង្គភាពអាជីវកម្មវៀតណាមទៅក្នុងកំណើន
សេដ្ឋកិច្ចឆ្នាំ២០១៣។ តាមការព្យាករណ៍អំពីស្ថានភាពសេដ្ឋកិច្ចវៀតណាមថា
អង្គភាពអាជីវកម្មប្រមាណ៧១%ជឿជាក់ថាក្នុងរយៈពេល១២ខែខាងមុខខឿន
សេដ្ឋកិច្ចវៀតណាមនឹងល្អជាង។ តាមក្រុមហ៊ុន WVB វៀតណាមថាជំនឿទុក
ចិត្តអាជីវកម្មរបស់អង្គភាពអាជីវកម្មបានកើនឡើងខ្លាំងដោយសាររដ្ឋាភិបាល
អនុវត្តសេចក្តីសំរេចចិត្តលេខ១៣ដោះស្រាយការលំបាកសំរាប់ផលិតកម្ម
អាជីវកម្មជួយឧបត្ថម្ភទីផ្សារ។ អង្គភាពអាជីវកម្មភាគច្រើនសុទ្ធតែជឿជាក់
ទៅលើកិច្ចសន្យារបស់រដ្ឋាភិបាលអំពីការរាំងស្កាត់អតិផរណាក៏ដូចជាជឿជាក់
ថាធនាគារនឹងជួយឧបត្ថម្ភអង្គភាពអាជីវកម្មច្រើនជាងក្នុងឆ្នាំ២០១៣៕
-VOV