សន្ទស្សន៍អភិក្រមនឹងអគ្គីសនីរបស់វៀតណាមក្នុងឆ្នាំ២០១៩បន្តកើនឡើង

(VOVWORLD) - តាមលទ្ធផលវាយតម្លៃថា សន្ទស្សន៍អភិក្រមនឹងអគ្គីសនីរបស់វៀតណាម ក្នុងឆ្នាំ២០១៩បន្តឈរលំដាប់ទី៤ក្នុងប្លុកអាស៊ាន ព្រមទាំងរក្សាលំដាប់ទី២៧លើ ចំណោមប្រទេសសរុបទាំង១៩០។ 

នាពេលថ្មីៗនេះ ក្រុមស្រាវជ្រាវ Doing Business នៃធនាគារពិភពលោក (WB) បានប្រកាសរបាយការណ៍ Doing Business ឆ្នាំ២០២០ដែលវាយតម្លៃ ចំពោះសន្ទស្សន៍សមត្ថភាពប្រកួតប្រជែងឆ្នាំ ២០១៩របស់ប្រទេសចំនួន១៩០ ទូទាំងពិភពលោក ដែលក្នុងនោះ មានការវាយតម្លៃចំពោះសន្ទស្សន៍អភិក្រមនឹង អគ្គីសនី។

        តាមលទ្ធផលវាយតម្លៃថា សន្ទស្សន៍អភិក្រមនឹងអគ្គីសនីរបស់វៀតណាម ក្នុងឆ្នាំ២០១៩បន្តឈរលំដាប់ទី៤ក្នុងប្លុកអាស៊ាន ព្រមទាំងរក្សាលំដាប់ទី២៧លើ ចំណោមប្រទេសសរុបទាំង១៩០។ ដើម្បីបន្តរក្សាសន្ទស្សន៍អភិក្រមនឹងអគ្គីសនី ក៏ដូចជាកែលម្អសេវាកម្មបម្រើអតិថិជន សម្ព័ន្ធថាមពលអគ្គីសនីវៀតណាមបាន ផ្ដោតសំខាន់ទៅលើការផ្ទេរប្រគល់ឌីជីថល ហើយផ្គត់ផ្គង់សេវាកម្មអគ្គីសនីថ្នាក់ ទី៤។

        ប្រសិនបើប្រៀបធៀបវៀតណាមជាមួយក្រុមប្រទេសចូលរួមកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) គឺសន្ទស្សន៍អភិក្រមនឹងអគ្គីសនីរបស់វៀតណាមកំពុងស្ថិតនៅក្នុងក្រុមប្រទេសល្អបំផុតចំនួន៤៕

ប្រតិកម្មទៅវិញ

ផ្សេងៗ