សន្ធិសញ្ញាសកលស្ដីពីការធ្វើចំណាកស្រុកបានអនុម័តនៅម៉ារ៉ុក

(VOVWORLD) -នាថ្ងៃទី ១០ ខែធ្នូ សន្ធិសញ្ញាសកលស្ដីពីការធ្វើចំណាកស្រុក មានសុវត្ថិភាព មានសណ្ដាប់ធ្នាប់ជាប្រចាំ ត្រូវបានអនុម័តនៅក្នុងសន្និសីទអង្គការសហប្រជាជាតិ នៅទីក្រុង Marrakesh (ម៉ារ៉ុក) ដោយមានការចូលរួមរបស់ថ្នាក់ដឹកនាំ និងតំណាងចំនួនប្រមាណ មកពីប្រទេសប្រមាណ ១៥០ លើពិភពលោក។

ថ្លែងមតិនៅទីនេះ បលោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់ថា សន្ធិសញ្ញានេះគឺជាការាធ្វើដំណើរដើម្បីរាំងខ្ទប់  "ភាពវឹកវរនិងភាពលំបាកវេទនា"។ លោក Guterres បានប្រកាសថា សន្ធិសញ្ញានេះគឺជាយន្តការក្របខ័ណ្ឌសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលគ្មានចរិតលក្ខណៈចាប់បង្ខំអំពីគតិយុត្តិ ហើយរួមមានមាត្រាជាក់ស្ដែងមួយចំនួនស្ដីពីអធិបតេយ្យភាព ដែលធ្វើឲ្យការអនុវត្តន៍សន្ធិសញ្ញានេះអាស្រ័យលើសុឆន្ទះរបស់ប្រទេសគាំទ្រនានាតែប៉ុណ្ណោះ។

តាមផែនការ ក្រោយពីបានផ្ដល់សច្ចាប័ននោះ មហាសន្និបាតអង្គការសហប្រជាជាតិនឹងបោះឆ្នោតអនុម័តលើសន្ធិសញ្ញានេះ ទៅនាថ្ងៃទី១៩ ខែធ្នូ ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ