សន្ធិសញ្ញាហាមឃាត់អាវុធនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិមានលក្ខខ័ណ្ឌគ្រប់គ្រាន់ដើម្បីចូលជាធរមាន

(VOVWORLD) - នាថ្ងៃទី ២៤ ខែតុលា ប្រទេសហុងឌូរ៉ាស បានក្លាយជាប្រទេសទី ៥០ ដែលបានផ្តល់សច្ចាប័នលើសន្ធិសញ្ញាអង្គការសហប្រជាជាតិស្តីពីអាវុធនុយក្លេអ៊ែរ (TPNW) ដោយហេតុនេះបំពេញបានលក្ខខណ្ឌគ្រប់គ្រាន់ជាចាំបាច់សម្រាប់សន្ធិសញ្ញានេះឱ្យមានសុពលភាពក្រោយរយៈពេល ៩០ ថ្ងៃ ដែលគ្រោងនឹងចូលជាធរមាននៅខែកក្កដាឆ្នាំ ២០២១ ។
សន្ធិសញ្ញាហាមឃាត់អាវុធនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិមានលក្ខខ័ណ្ឌគ្រប់គ្រាន់ដើម្បីចូលជាធរមាន - ảnh 1 អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres (រូបថត៖ Ghana News)

នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ ប្រធានគណៈកម្មាធិការកាកបាទក្រហមអន្ដរជាតិ (ICRC) លោក Peter Maurer បានប្រកាសព្រឹត្តិការណ៍នេះថាជា“ជ័យជំនះសម្រាប់មនុស្សជាតិនិងសន្យាអនាគតប្រកបដោយសុវត្ថិភាព” ។

រីឯនៅលើបណ្តាញសង្គម Twitter យុទ្ធនាការអន្តរជាតិដើម្បីលុបបំបាត់អាវុធនុយក្លេអ៊ែរ (ICAN) ដែលធ្លាប់បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញអង្គការសហប្រជាជាតិអនុម័តលើសន្ធិសញ្ញា TPNW និងទទួលបានរង្វាន់ណូបែលសន្តិភាពឆ្នាំ ២០១៧ ក៏បានប្រកាសថាប្រទេសហុងឌុរ៉ាសបានក្លាយជាប្រទេសទី ៥០ ក្នុងការផ្តល់សច្ចាប័នលើសន្ធិសញ្ញា TPNW ដែលធ្វើឱ្យសន្ធិសញ្ញានេះចូលជាធរមាននិងបង្កើតព្រឹត្តិការណ៍ “ប្រវត្តិសាស្ត្រ” ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ