សន្និបាតទូទាំងប្រទេសស្រាវជ្រាវជ្រួតជ្រាបសេចក្តីសំរេចចិត្តសន្និបាតមជ្ឈឹមលើកទី៧(នីតិកាលទី១១)បានបញ្ចប់។
(VOV) /  
|
សន្និបាតទូទាំងប្រទេសស្រាវជ្រាវជ្រួតជ្រាបសេចក្តីសំរេចចិត្តសន្និបាតមជ្ឈឹមលើកទី៧(នីតិកាលទី១១) បានបិទ។ (tuyengiao.vn) |
VOV-សន្និបាតទូទាំងប្រទេសស្រាវជ្រាវជ្រួតជ្រាបសេចក្តីសំរេចចិត្តសន្និបាតមជ្ឈឹមលើកទី៧និតិកាលទី១១រៀបចំដោយគណៈកម្មាធិការឃោសនាអប់រំបានបញ្ចប់នារសៀលថ្ងៃទី៤កក្កដា។ ក្នុងរយៈពេល២ថ្ងៃធ្វើការ ទី៣និងទី៤កក្កដាបណ្ដាដំណាងបានស្ដាប់របាយការណ៍អំពីខ្លឹមសារសារវន្តរបស់សេចក្តីសំរេចចិត្តសន្និបាត មជ្ឈឹមលើកទី៧ដូចជា សេចក្តីដំរេចចិត្តអំពីម្ចាស់ការទប់ទល់នឹងបំរែបំរួលអាកាសធាតុបង្កើនការគ្រប់គ្រងធនធាននិងការពារបរិស្ថាន សេចក្តីសំរេចចិត្តអំពីបង្កើននិងផ្លាស់ប្តូរថ្មីកិច្ចដឹកនាំរបស់បក្សចំពោះការងារចលនាប្រជាជនក្នុងស្ថានភាព
ថ្មីជាដើម។ ថ្លែងមតិសន្និដ្ឋានសន្និបាត លោក Dinh The Huynh ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈឹមបានស្នើរបណ្ដាដំណាងក្ដាប់ជាប់រាល់ភារកិច្ចស្នូលនិងដំណោះស្រាយជាពិសេសចំពោះវិស័យនីមួយៗ។ ចំពោះសេចក្តីសំរេចចិត្តអំពីបង្កើននិងផ្លាស់ប្តូរថ្មីកិច្ចដឹកនាំរបស់បក្សចំពោះការងារចលនាប្រជាជនក្នុង
សភាពការណ៍ថ្មី លោក Dinh The Huynh បានលើកច្បាស់ថា៖
“ចំណុចគិន្លឹះនៃការងារចលនាប្រជាជនគឺត្រូវធ្វើឲ្យប្រជាជនជឿជាក់លើកិច្ច
ដឹកនាំរបស់បក្សជឿជាក់លើគោលមាគារគោលការណ៍របស់បក្ស។ ដើម្បីធ្វើល្អ
ការងារចលនាប្រជាជនមុនបង្អស់ត្រូវផ្លាស់ប្តូរថ្មីការត្រិះរិះអំពិការងារចលនា
ប្រជាជន ដោះស្រាយល្អបំណងនិងផលប្រយោជន៍សមស្របរបស់ប្រជាជននឹងបង្កើតបានការជឿជាក់ប្តេជ្ញាជំនះពុកពាររបៀបធ្វើចាស់៕”
-VOV