សន្និបាតប្រឡងប្រណាំងស្នេហាជាតិនៃខុទ្ទកាល័យរដ្ឋសភាលើកទី៣
|
សន្និបាតប្រឡងប្រណាំងស្នេហាជាតិនៃខុទ្ទកាល័យរដ្ឋសភាលើកទី៣ (VNP) |
Vovworld-នាព្រឹកថ្ងៃទី៦សីហាខុទ្ទកាល័យរដ្ឋសភាបានរៀបចំសន្និបាត
ប្រឡងប្រណាំងស្នេហាជាតិលើកទី៣។ ប្រធានរដ្ឋសភាវៀតណាមលោក Nguyen
Sinh Hung បានអញ្ចើញចូលរួមនិងប្រគល់គ្រឿងឥស្សារិយយសពលកម្មជូន
សមូហភាពមានស្នាដៃឆ្នើមក្នុងចលនាប្រឡងប្រណាំងពីឆ្នាំ២០១០ដល់២០១៤
រួមចំណែកក្នុងបុព្វហេតុកសាងលិទ្ធិសង្គមនិយមនិងការពារមាតុប្រទេស។ សន្និបាត
បានកំណត់គោលដៅប្រឡងប្រណាំងគឺលើកកំពស់គុណភាពរាល់ចលនាប្រឡង
ប្រណាំងដោយផ្សាភ្ជាប់នឹងការឃោសនារំលឹកទិវាបុណ្យធំៗនៃប្រទេសជាតិ ពិសេស
គឺរំលឹកខួបលើកទី៧០ទិវាបដិវត្តន៍ខែសីហានិងបុណ្យជាតិទី២កញ្ញា៕