សន្និបាតមជ្ឈឹមបក្សលើកទី៥នីតិកាលទី១២បានបិទបញ្ចប់ប្រកបដោយជោគជ័យ

(VOVWORLD) -នារសៀលថ្ងៃទី១០ឧសភា សន្និបាតមជ្ឈឹមបក្សលើកទី៥នីតិកាលទី១២ បានសម្រេចទាំងស្រុងនូវកម្មវិធីដែលបានដាក់ចេញ។ អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញថ្លែងមតិបិទបញ្ចប់សន្និបាត។
សន្និបាតមជ្ឈឹមបក្សលើកទី៥នីតិកាលទី១២បានបិទបញ្ចប់ប្រកបដោយជោគជ័យ - ảnh 1

សន្និបាតមជ្ឈឹមបក្សលើកទី៥នីតិកាលទី៧បានបិទបញ្ចប់ប្រកបដោយជោគជ័យ

ក្នុងបទថ្លែងមតិបិទសន្និបាត លោក Nguyen Phu Trong បានលើកច្បាស់ថា កសាងនិងពង្រឹងរបៀបរបបសេដ្ឋកិច្ចទីផ្សារទិសដៅសង្គមនិយមជាភារកិច្ចយុទ្ធ សាស្ត្រ បង្កើតកម្លាំងចលករសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមប្រកបដោយនិរន្តរភាព ។ លោក Nguyen Phu Trong បានគូសបញ្ជាក់ថា នាពេលខាងមុខ ប្រព័ន្ធនយោបាយទាំងមូលគប្បីបន្តផ្លាស់ប្តូរការត្រិះរិះ លើកកំពស់មនសិការអំពីការអភិវឌ្ឍន៍ សេដ្ឋកិច្ចឯកជន ចាត់ទុកនេះជាតម្រូវការចាំបាច់។ ទន្ទឹមជាមួយគ្នានោះ បង្កលក្ខណៈងាយស្រួលនិងលើកទឹកចិត្តឲ្យបង្កើតសម្ព័ន្ធសេដ្ឋកិច្ចឯកជនពហុកម្ម សិទ្ធិនិងឯកជនបណ្តាក់ទុនទៅក្នុងសម្ព័ន្ធក្រុមហ៊ុនរដ្ឋ និងមានលទ្ធភាពចូលរួមក្នុង ខ្សែសង្វាក់តម្លៃតំបន់និងសកលលោក។

        អគ្គលេខាបក្ស លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា ការអនុវត្តល្អ រាល់សេចក្តីសម្រេចចិត្ត ការសន្និដ្ឋានរបស់មជ្ឈឹមនៅសន្និបាតលើកនេះ នឹងរួមចំណែកសំខាន់ក្នុងការនាំសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី១២របស់បក្ស ឈានចូលជីវភាពរស់នៅនិងរួមចំណែកជម្រុញការសម្រេចប្រកបដោយជោគជ័យ ភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមប្រកបដោយនិរន្តរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ