សន្និបាតមជ្ឈឹមលើកទី ៨ នីតិកាលទី ១២ ពិភាក្សាអំពីស្ថានភាពសេដ្ឋកិច្ច សង្គម
(VOVWORLD) - តាមរបៀបវារៈនៃ សន្និបាតមជ្ឈឹមលើកទី ៨ នីតិកាលទី ១២ នោះ នាព្រឹកថ្ងៃទី ៣ ខែតុលា មជ្ឈឹមបានពិភាក្សាលើរបាយការណ៍ស្តីពីស្ថានភាពសេដ្ឋកិច្ចសង្គម និងថវិការដ្ឋឆ្នាំ ២០១៨ ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងគម្រោងថវិការដ្ឋឆ្នាំ២០១៩។ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញដឹកនាំសម័យពិភាក្សានេះ។
ទិដ្ឋភាពនៃសន្និបាតមជ្ឈឹមលើកទី ៨ នីតិកាលទី ១២ |
អង្គប្រជុំបានឯកភាពចំពោះរបាយការណ៍របស់គណៈកម្មការបក្សរដ្ឋាភិបាលអំពីស្ថានភាពសេដ្ឋកិច្ច សង្គម ថវិការដ្ឋឆ្នាំ២០១៨ ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងគម្រោងថវិការដ្ឋឆ្នាំ២០១៩ ព្រមទាំងផ្តោតលើការវិភាគនិងការបំភ្លឺបញ្ហាមួយចំនួន និងផ្ដោតលើមតិអំពីទិសដៅ គោលដៅ ដំណោះស្រាយនាពេលខាងមុខ។
តាម លោក Be Xuan Truong អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមថា វៀតណាមកំពុងអនុវត្តន៍ការស្ដាខឿនសេដ្ឋកិច្ចឡើងវិញ ដែលផ្សាភ្ជាប់ជាមួយរួបសណ្ឋានកំណើនខ្ពស់ លើកកម្ពស់ផលិតកម្ម និងកម្លាំងប្រកួតប្រជែងនៃខឿនសេដ្ឋកិច្ចជាមួយជំហានលោតផ្លោះចំណួន ៣ គឺរបៀបរបប ហេដ្ឋារចនាសម្ព័ន្ធ និងប្រភពធនធានមនុស្ស ។ លោក Be Xuan Truong បន្តថា ក្នុងជំហានលោតផ្លោះ ទាំងបីនេះ របៀបរបប គឺជាកត្តាដែលមានសារៈសំខាន់បំផុត ដើម្បីប្រមូលប្រភពកម្លាំងនៅក្នុង និងក្រៅប្រទេសសម្រាប់ការ អភិវឌ្ឍសេដ្ឋកិច្ច សង្គមនៃប្រទេសជាតិ។
ប្រធានសមាគមកសិករវៀតណាម លោក Thao Xuan Sang បានស្នើឲ្យគណកម្មាធិការមជ្ឈឹមគប្បីផ្ដោតលើការដឹកនាំ ខិតខំប្រឹងប្រែងដើម្បីបុព្វហេតុរៀបចំរចនាសម្ព័ន្ធកសិកម្មឡើងវិញ ដែលផ្សាភ្ជាប់នឹងការផ្ទែរប្ដូររូបសណ្ឋានកំណើន កសាងជនបទថ្មី ដើម្បីបង្កើនផលិតភាព គុណភាព ការប្រកួតប្រជែង នៃកសិផលវៀតនណាម សំដៅឆ្ពោះទៅរកទិសដៅយុទ្ធសាស្រ្ត កសិកម្មវិបុលភាពកសិករសម្បូរធូធារនិងជនបទស៊ីវិល័យ៕