សន្និបាតមជ្ឈឹមលើកទី៨នៃគណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី១២បន្តថ្ងៃធ្វើការទី៣
(VOVWORLD) - បន្តថ្ងៃធ្វើការទី៣ នាថ្ងៃទី៤ ខែតុលា សន្និបាតគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម បានពិភាក្សាអំពីរបាយការណ៍បូកសរុបរយៈពេល១០ឆ្នាំអនុវត្តន៍សេចក្ដីសម្រេចចិត្តមជ្ឈឹមលេខ៤នីតិកាលទី១០ស្ដីពីយុទ្ធសាស្ត្រសមុទ្រវៀតណាមដល់ឆ្នាំ២០២០។
មុននោះ គណៈកម្មាធិការមជ្ឈឹមបក្សបានពិចារណានិងសម្រេចលើការដាក់វិន័យចំពោះលោក Nguyen Bac Son អតីតសមាជិកគណៈកម្មាធិការមជ្ឈឹមបក្ស អតីតរដ្ឋមន្រ្តីក្រសួងព័ត៌មាននិងផ្សព្វផ្សាយ ដោយការបណ្ដេញចេញពីមុខតំណែងជាសមាជិកគណៈកម្មាធិការមជ្ឈឹមបក្ស ព្រមទាំងដាក់វិន័យចំពោះលោក Tran Van Minh អតីតសមាជិកគណៈកម្មាធិការមជ្ឈឹមបក្ស អតីទអនុប្រធានគណៈចាត់តាំងមជ្ឈឹម អតីតប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Da Nang ដោយការបណ្ដេញចេញពីបក្ស ផងដែរ៕