សន្និបាតលើកទី១០គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមពិភាក្សាអំពីពង្រាងឯកសារដាក់ជូនមហាសន្និបាតបក្សលើកទី១៣
(VOVWORLD) - មុននោះ នាព្រឹកថ្ងៃទី១៦ ខែឧសភា អញ្ជើញថ្លែង បើកសន្និបាតលើកទី១០ គណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី១២ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា រាល់ឯកសារដាក់ជូនមហាសន្និ បាតលើកទី១៣គឺសំខាន់ណាស់ ដែលក្នុងនោះមជ្ឈមណ្ឌលគឺជារបាយការណ៍ នយោបាយ។
នាព្រឹកថ្ងៃទី១៧ ខែឧសភា គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀត ណាមបានពិភាក្សាអំពីរបាយការណ៍បូកសរុបការអនុវត្តសារាចរណ៍របស់ការិ យាល័យនយោបាយនីតិកាលទី១១ស្ដីពីមហា សន្និបាតបក្សភាគគ្រប់ជាន់ថ្នាក់ឆ្ពោះទៅមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១២ និងពង្រាងសារាចរណ៍ របស់ការិយាល័យនយោបាយនីតិកាលទី១២ស្ដីពីមហាសន្និបាតបក្សភាគគ្រប់ ជាន់ថ្នាក់ឆ្ពោះទៅមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១៣។
មុននោះ នាព្រឹកថ្ងៃទី១៦ ខែឧសភា អញ្ជើញថ្លែងបើកសន្និបាតលើកទី១០ គណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី១២ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា រាល់ឯកសារដាក់ជូនមហាសន្និ បាតលើកទី១៣គឺសំខាន់ណាស់ ដែលក្នុងនោះមជ្ឈមណ្ឌលគឺជារបាយការណ៍ នយោបាយ។ ត្រូវតែមានទស្សនៈវិស័យយុទ្ធសាស្ត្រឆ្ងាយជាង ដោយក្រឡែក មើលឡើងវិញនូវអតីតកាលហើយឆ្ពោះទៅរកអនាគត។
ដោយវាយតម្លៃខ្ពស់ចំពោះសុន្ទរកថាពោលខាងលើរបស់លោកអគ្គលេខា បក្ស ប្រធានរដ្ឋវៀតណាម ឧត្តមសេនីយ៍ទោ Khuat Duy Tien អតីតមេបញ្ជាការ កងពលលេខ៣ បានចាត់ទុកថា៖
“អ្វីៗដែលលោកអគ្គលេខាបក្ស ប្រធានរដ្ឋបានលើកឡើងនៅសន្និបាតលើក នេះគឺយើងខ្ញុំគាំទ្រយ៉ាងខ្លាំងណាស់ ហើយមានក្ដីសង្ឃឹមជាច្រើនចំពោះមហា សន្និបាតលើកទី១៣។ ប្រសិនបើបក្សកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ នោះ គឺជំនឿទុកចិត្តរបស់ប្រជាជនចំពោះបក្សក៏កាន់តែកើនឡើង ហើយកិត្យា នុភាពរបស់បក្សក៏ត្រូវបានលើកកំពស់ថែមទៀតផងដែរ”។
ចំណែកឯលោក Vu Mao អតីតប្រធានខុទ្ទកាល័យរដ្ឋសភាបានសង្កត់ ធ្ងន់ថា បញ្ហាសំខាន់គឺការស្រាវជ្រាវឯកសារដាក់ជូនមហាសន្និបាតបក្សលើក ទី១៣ ដើម្បីផ្លាស់ប្ដូរថ្មីប្រព័ន្ធនយោបាយរបស់ប្រទេសជាតិ។ ក្នុងនោះ ផ្លាស់ប្ដូរ ថ្មីបក្ស ផ្លាស់ប្ដូរថ្មីសកម្មភាពនៃរដ្ឋសភា រដ្ឋាភិបាល ក៏ដូចជាអង្គការមហាជនផង ដែរ។ លោក Vu Mao បានលើកច្បាស់ថា៖
“ខ្ញុំយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ខ្លឹមសារដែលលោកអគ្គលេខាបក្ស និយាយអំពីការត្រៀមរៀបចំអោយឯកសារដាក់ជូនមហាសន្និបាតលើកទី១៣។ នេះជាបញ្ហាសំខាន់ណាស់ ដែលត្រូវការសិក្សាស្រាវជ្រាវយ៉ាងហ្មត់ចត់ដើម្បី សម្រេចបាននូវឯកសារដោយគុណភាពខ្ពស់ដាក់ជូនមហាសន្និបាត ហើយប្រែ ក្លាយទៅជាសេចក្ដីសម្រេចចិត្តនៃមហាសន្និបាត ដើម្បីដាក់អោយដំណើរការក្នុង ជីវភាពរស់នៅ។ ក្នុងនោះ ខ្ញុំគិតថាបញ្ហាគួរអោយយកចិត្តទុកដាក់គឺការពិចារណា បំពេញបន្ថែមនូវគោលមាគ៌ា គោលនយោបាយ និងកម្មវិធីនយោបាយរបស់ បក្សអោយបានសមស្របនឹងស្ថានភាពថ្មី”៕