សន្និបាតលើកទី១១នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាមនីតិកាលទី១១ត្រូវបានប្រារព្វឡើង

(VOV)-នាព្រឹកថ្ងៃទី៤ ឧសភា ​ សន្និបាតលើកទី១១នៃគណៈ​កម្មាធិការ​មជ្ឈឹមបក្ស
កុម្មុយនីស្ត​នីតិកាលទី១១ត្រូវបានប្រារព្វឡើងនៅរដ្ឋធានីហា​ណូយ ក្រោមអធិបតី
ភាពរបស់លោកអគ្គលេខា​ Nguyen Phu Trong ។ នៅសន្និបាតលើកនេះ គណៈ
កម្មាធិការមជ្ឈឹមបក្សនឹងពិភាក្សាអំពីទិសដៅការងារកម្មាភិបាលរបស់​គណៈកម្មា
ធិការមជ្ឈឹមបក្ស ​នីតិកាលទី១២ និងការបែងចែកដំណាងនៅមហាសន្និបាតលើក
ទី១២ គំរោងការណ៍អាកាសយានដ្ឋានអន្តរជាតិ Long Thanh  ការរួមមតិដល់
របាយការណ៍ស្ដីពីកិច្ចការសំខាន់ៗដែលការិយាល័យនយោបាយបានដោះស្រាយ
ក្រោយសន្និបាតមជ្ឈឹម លើកទី១០មក។

 សន្និបាតលើកទី១១នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាមនីតិកាលទី១១ត្រូវបានប្រារព្វឡើង  - ảnh 1

ថ្លែងមតិនៅទីនេះ លោក Nguyen Phu Trong បានលើកច្បាស់​នូវបណ្ដាបញ្ហា
ដែលបានមជ្ឈឹមយកចិត្តទុកដាក់ ក្នុងដំណើការស្រាវជ្រាវ ពិភាក្សា សម្រេចចិត្ត។ 
ស្ដីពីទិសដៅ នៃការងារចាត់តាំងចំពោះ​គណៈកម្មាធិការបក្ស នីតិកាលទី១២ អគ្គ
លេខាបានសង្កត់ធ្ងន់ថា៖ នេះគឺជាភារកិច្ចដ៏សែនសំខាន់ បានជាគណៈកម្មាធិការ
មជ្ឈឹមបក្ស និង​ការិយាល័យនយោបាយ ត្រូវត្រៀមរៀបចំអោយបានម៉ត់ចត់ ​។ នេះ
គឺជាការងារ១ដែលទាក់ទិនដល់វេសនារបស់​បក្ស របស់ប្រជាជននិងការអភិវឌ្ឍន៍
របស់ប្រទេសជាតិ៖

          “ ខ្ញុំស្នើ​សមាជិកមជ្ឈឹមបក្សម្នាក់ៗត្រូវយល់ដឹងច្បាស់នូវ​អត្ថន័យដ៏ធំធេង
របស់ការងារសំខាន់នេះ ត្រូវប្រមូលផ្តុំ ​វិភាគ ធ្វើស៊ីជំរៅថែមទៀតបណ្ដាខ្លឹមសារ។
ត្រូវយកចិត្តទុកដាក់ដល់​បញ្ហាអ្វី? ដំណាក់កាលណា? ”

          ស្ដីពីបញ្ហារូបសណ្ឋានរៀបចំរដ្ឋអំណាចតំបន់ លោកអគ្គលេខា​បក្ស Nguyen
Phu Trong បានអះអាងថា៖ ការផ្លាស់ប្តូរថ្មី ​សុក្រិតរូបសណ្ឋានរដ្ឋអំណាចតំបន់ជា
បញ្ហាដើរតួនាទីដ៏សែនសំខាន់ ​ចំពោះបុព្វហេតុផ្លាស់ប្តូរថ្មី សុក្រិត លើកកំពស់ប្រ
សិទ្ធិភាពក្នុងសកម្មភាព​របស់នីតិរដ្ឋ សង្គមនិយមវៀតណាម។ 

          តាមរបៀបវារះ  សន្និបាតលើកទី១១នៃគណៈកម្មាធិការមជ្ឈឹមបក្សនីតិកាល
ទី១១នឹងធ្វើការដល់ថ្ងៃទី៧ ឧសភា ​ឆ្នាំ ២០១៥៕


 

ប្រតិកម្មទៅវិញ

ផ្សេងៗ