សន្និបាតលើកទី១១នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាមនិតិកាលទី១១បានបិទបញ្ចប់


សន្និបាតលើកទី១១នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាមនិតិកាលទី១១បានបិទបញ្ចប់ - ảnh 1
សន្និបាតលើកទី១១គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាមនិតិកាលទី១១បានបិទបញ្ចប់ (VOV)

        Vovworld-បន្ទាប់ពីរយៈពេល៤ថ្ងៃធ្វើការ នារសៀលថ្ងៃទី៧ឧសភា សន្និបាតលើកទី១១នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាមនីតិកាលទី១១បានបិទ
បញ្ចប់ប្រកបដោយជោគជ័យ។

        ធ្វើអធិបតីសម័យបិទបញ្ចប់ អគ្គលេខាបក្សលោក Nguyen Phu Trong បាន
មានបទសន្ទរកថាសំខាន់។ ស្ដីពីសំណូមពរកសាងគណៈកម្មាធិការមជ្ឈឹមបក្ស
នីតិកាលទី១២ លោកអគ្គលេខាបានសំណូមពរគណៈកម្មាធិការមជ្ឈឹមបក្ស
នីតិកាលទី១២ត្រូវជាសមូហភាពរឹងមាំសាមគ្គីភាពឯកភាព ឬទ្ធានុភាពនយោបាយ
រឹងមាំមានសីលធម៍ភ្លឺថ្លាប្តេជ្ញាគោលដៅឯករាជ្យជាតិនិងលិទ្ធិសង្គមនិយម មាន
ទស្សនវិស័យយុទ្ធសាស្ត្រ។

សន្និបាតលើកទី១១នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាមនិតិកាលទី១១បានបិទបញ្ចប់ - ảnh 2
បញ្ចប់សន្និបាត គណៈកម្មាធិការមជ្ឈឹមបក្សបានចេញសេចក្តីប្រកាសស្ដីពីសន្និបាតមជ្ឈឹម (VOV)


        ស្ដីពីរូបសណ្ឋានចាត់តាំងរដ្ឋអំណាចដំបន់ លោកអគ្គលេខាបានអះអាងថា
ការផ្លាស់ប្តូរថ្មីសុក្រិដ្ឋរូបសណ្ឋានចាត់តាំងរដ្ឋអំណាចដំបន់ជាបញ្ហាមានអត្ថន័យ
ដ៏សែនសំខាន់ចំពោះបុព្វហេតុផ្លាស់ប្តូរថ្មីសុក្រិដ្ឋលើកកំពស់នូវប្រសិទ្ធភាពសកម្ម
ភាពនៃនីតិរដ្ឋសង្គមនិយមវៀតណាម។ លោកអគ្គលេខា Nguyen Phu Trong បាន
ស្នើរថា៖

“ការផ្លាស់ប្តូរថ្មីអង្គការនិងសកម្មភាពរបស់ក្រុមប្រឹក្សាប្រជាជនត្រូវផ្សាភ្ជាប់
នឹងការផ្លាស់ប្តូរថ្មីអង្គការនិងសកម្មភាពរបស់គណៈកម្មាធិការប្រជាជន បង្ក
លក្ខណៈដើម្បីក្រុមប្រឹក្សាប្រជាជនធ្វើសកម្មភាពមានអំណាចជាក់ស្ដែង។”

        ថ្លែងមតិសន្និដ្ឋានសន្និបាត អគ្គលេខាលោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា៖

        “ដើម្បីអាចសំរេចដ៏ជោគជ័យគោលដៅភារកិច្ចរបស់ឆ្នាំ២០១៥ ឈានទៅ
មហាសន្និបាតលើកទី១២របស់បក្ស កម្មាភិបាលមជ្ឈឹមម្នាក់ៗត្រូវលើកកំពស់នូវ
ស្មារតីការទទួលខុសត្រូវចំពោះបក្ស ចំពោះប្រជាជននិងប្រទេសជាតិ ប្រមូលផ្ដុំដឹក
នាំបញ្ជាណែនាំយ៉ាងល្អបំផុតសេចក្តីសំរេចចិត្តនៃមហាសន្និបាតលើកទី១១ សេចក្តី
សំរេចចិត្តរបស់មជ្ឈឹម។”

        បញ្ចប់សន្និបាត គណៈកម្មាធិការមជ្ឈឹមបក្សបានចេញសេចក្តីប្រកាសស្ដីពី
សន្និបាតមជ្ឈឹម។

        សេចក្តីប្រកាសនៃសន្និបាតបានលើកច្បាស់ថា​ចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី៧ឧសភា គណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី១១បានប្រជុំសន្និបាតលើកទី១១ដើម្បីពិភាគ្សា
ផ្ដល់មតិអំពី ទិសដៅការងារកម្មាភិបាលគណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី១២
បរិមាណដំណាងនិងការចាត់តាំងដំណាងចូលរួមមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១២របស់បក្ស រូបសណ្ឋានចាត់តាំងរដ្ឋអំណាចដំបន់ គោលការណ៍វិនិយោគ
ទៅលើគំរោងការព្រលានយន្តហោះអន្តរជាតិ Long Thanh និងបញ្ហាសំខាន់ៗមួយ
ចំនួនទៀត។

គណៈកម្មាធិការមជ្ឈឹមបក្សបានអំពាវនាវបក្សទាំងមូលប្រជាជននិងកងទ័ពទាំងមូល
បង្កើនសាមគ្គីភាពឯកភាពសតិអារម្មណ៍និងសកម្មភាពខំប្រឹងប្រែងឆ្លងផុតពីការ
លំបាកសាកល្បង អនុវត្តប្រកបដោយជោគជ័យភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ
២០១៥និងសេចក្តីសំរេចចិត្តមហាសន្និបាតដំណាងទូទាំងប្រទេសលើកទី១១របស់
បក្ស ដំណើរការដ៏ជោគជ័យមហសន្និបាតបក្សគ្រប់ជាន់ថ្នាក់ឈានទៅមហាសន្និបាត
ដំណាងទូទាំងប្រទេសលើកទី១២របស់បក្ស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ