សន្និបាតលើកទី១៣ គណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី៦ត្រូវបានប្រារព្វឡើងនៅទីក្រុងហាណូយ

សន្និបាតលើកទី១៣ គណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី៦ត្រូវបានប្រារព្វឡើងនៅទីក្រុងហាណូយ - ảnh 1
អគ្គលេខាបក្ស លោក Nguyen Phu Trong

(VOV)_នាព្រឹកថ្ងៃទី១៤ ធ្នូ នៅទីក្រុងហាណូយសន្និបាតលើកទី១៣ គណៈ
កម្មាធិការមជ្ឈឹមបក្សនីតិកាលទី៦ត្រូវ​បានប្រារព្វឡើងដ៏មហោឡារឹក ។ សន្និ​បាត​
នឹងពិភាក្សាអំពីខ្លឹមសារសំខាន់ៗ ដូចជា៖ ការ​ទទួលមតិរួមវិភាគទានចំពោះមហា​
សន្និបាតបក្សភាគគ្រប់ជាន់ថ្នាក់ បណ្ដា​សំណុំឯកសារដាក់ជូនមហាសន្និបាត​បក្ស
លើកទី១២ ​ក្របខ័ណ្ឌបោះឆ្នោត​នៅមហា​សន្និបាតបក្ស លើកទី១២ របស់​បក្ស ​និង
បញ្ហាសំខាន់មួយចំនួនទៀត។

ថ្លែងមតិបើកសន្និបាត អគ្គលេខាបក្ស លោក Nguyen Phu Trong បាន​លើក​
ឡើងបញ្ហាមួយចំនួនដើម្បីអង្គសន្និបាតយកចិត្តទុកដាក់ ពិនិត្យមើលនិង​សម្រេច៖

“ ខ្ញុំសូមស្នើមជ្ឈឹមលៃទុកពេលវេលាធ្វើលារ​ស្រាវជ្រាវ ពិភាក្សានិងផ្តល់មតិ
 ចំពោះ​របាយការណ៍អធិប្បាយ ទទួលយក និងបណ្ដាសេចក្តីព្រាង ដោយស្មារតី
គោរព មានការទទួលខុសត្រូវចំពោះមតិរួមវិភាគទានរបស់បក្សទាំងមូល បណ្ដាសមាជិក សមាជិកាសភា​ រណសិរ្យមាតុភូមិវៀតណាម អង្គការនយោបាយ សង្គម​ 
និង​ប្រជាជន។ ប្រមូលផ្តុំមតិចំពោះបញ្ហាដែលត្រូវបំពេញបន្ថែម និងកែសម្រួល
 នៃ​សេចក្ដីព្រាង ឯកសារនានា។”

ស្ដីពីបញ្ហាកម្មាភិបាល គណៈកម្មាធិការមជ្ឈឹម នីតិកាលទី១២ អគ្គលេខា​បក្ស 
លោក Nguyen Phu Trong បានអះអាងថា៖

“ នៅសន្និបាតមជ្ឈឹមលើកនេះ ការិយាល័យនយោបាយនឹងរាយការណ៍​ជូន
ដល់មជ្ឈឹមអំពីលទ្ធផលត្រៀមរៀបចំកម្មាភិបាលមជ្ឈឹម ការិយាល័យ​នយោបាយ 
គណលេខា និងគណៈកម្មាធិការត្រួតពិនិត្យមជ្ឈឹម នីតិកាលទី១២។”

  ​តាមរបៀបវារះ សន្និបាតលើកនេះនឹងធ្វើការដល់ថ្ងៃទី២២ ធ្នូ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ