សន្និបាតលើកទី១៤នៃមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី១២បន្តថ្ងៃប្រជុំទី៤

(VOVWORLD) - នាថ្ងៃទី១៧ ខែធ្នូ សន្និបាតលើកទី១៤នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម នីតិកាលទី១២ បានឈានចូលថ្ងៃប្រជុំទី៤ដោយពិភាក្សាអំពីការងារកម្មាភិបាល។ 
សន្និបាតលើកទី១៤នៃមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី១២បន្តថ្ងៃប្រជុំទី៤ - ảnh 1 ទិដ្ឋភាពនៃសន្និបាតមជ្ឈឹមលើកទី១៤។ (រូបថត៖ TTXVN)

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong តាងនាមការិយាល័យនយោបាយ អញ្ជើញដឹកនាំសន្និបាត។ លោក Pham Minh Chinh លេខាមជ្ឈឹមបក្ស ប្រធានគណៈចាត់តាំងមជ្ឈឹម បានអញ្ជើញ អានរបាយការណ៍របស់ការិយាល័យនយោបាយស្ដីពីទិសដៅនៃការងារកម្មាភិបាលរបស់ការិយាល័យនយោបាយនិងគណៈលេខានីតិកាលទី១៣។

លោក Tran Cam Tu លេខាមជ្ឈឹមបក្ស ប្រធានគណៈកម្មាធិការត្រួតពិនិត្យមជ្ឈឹម ត្រូវបានការិយាល័យនយោបាយប្រគល់សិទ្ធិដើម្បីអានរបាយការណ៍របស់ការិយាល័យនយោបាយស្ដីពីការស្នើឲ្យដាក់វិន័យលោក Nguyen Duc Chung សមាជិកគណៈកម្មាធិការមជ្ឈឹមបក្ស និងជាអតីតលេខារងគណៈកម្មាធិការបក្សទីក្រុងហាណូយអាណត្តិឆ្នាំ២០១៥-២០២០។ គណៈកម្មាធិការមជ្ឈឹមបក្សបានផ្ទៀងផ្ទាត់ហើយសម្រេចចិត្តដាក់វិស័យដោយការបណ្ដេញចេញពីបក្សចំពោះលោក Nguyen Duc Chung៕

ប្រតិកម្មទៅវិញ

ផ្សេងៗ