សន្និបាតលើកទី៣នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី១២បានប្រារព្ធនៅទីក្រុងហាណូយ
(VOVworld)- សន្និបាតលើកទី៣នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀត
ណាម នីតិកាលទី១២បានប្រារព្ធយ៉ាងឱឡារិកនាថ្ងៃទី៤កក្កដានៅទីក្រុងហា
ណូយ។នៅសន្និ បាតលើកនេះ អង្គប្រជុំធ្វើការពិភាគ្សានិងសម្រេចលើបញ្ហាមួយ
ចំនួន ក្នុងនោះ មានបទបញ្ញត្តិការងាររបស់គណៈកម្មាធិការមជ្ឈឹម ការិយាល័យ
នយោបាយ គណៈលេខាធិការ និងសេចក្តីកំណត់ស្តីពីការងារត្រួតពិនិត្យឃ្លាំ
មើលនិង វិន័យរបស់ បក្ស ការឧទ្ទេសនាមកម្មាភិបាលជាន់ខ្ពស់សម្រាប់ស្ថាប័ន
រដ្ឋ និងបញ្ហាសំខាន់ៗមួយ ចំនួនទៀត។
|
អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ថ្លែងមតិនៅក្នុងសន្និបាត |
ក្នុងបទថ្លែងមតិនៅសន្និបាតនេះ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម
លោក Nguyen Phu Trong បានលើកត្រដែតនូវខ្លឹមសារសំខាន់ៗ ដើម្បីអង្គប្រជុំ
ពិភាគ្សានិងផ្តល់មតិ។ ស្តីពីបទបញ្ញត្តិការងាររបស់មជ្ឈឹមការិយាល័យនយោ
បាយ គណៈលេខាធិការ និងគណៈកម្មាធិការត្រួតពិនិត្យមជ្ឈឹម លោក Nguyen
Phu Trong បានសង្កត់ធ្ងន់ថា៖
“ការិយាល័យនយោបាយ គណៈលេខាធិការនិងគណៈកម្មាធិការត្រួតពិនិត្យ
មជ្ឈឹម នីតិការនេះ ត្រូវមានសេចក្តីកំណត់ច្បាស់លាស់និងសមស្របជាមួយនឹង
ស្ថាន ភាពជាក់ស្តែងនិងធានាថាពង្រឹកបានល្អនូវអធិបតេយ្យភាពក្នុងការធ្វើសកម្ម
ភាពរបស់ គណៈកម្មាធិការមជ្ឈឹម ការិយាល័យនយោបាយ គណៈលេខាធិការ
និងគណៈកម្មាធិការ ត្រួតពិនិត្យមជ្ឈឹម។ ទន្ទឹមជាមួយគ្នានោះ ត្រូវគោរពវិន័យ
របស់បក្សនិងបង្កើនការទទួល ខុសត្រូវរបស់បុគ្គលម្នាក់ៗជាពិសេសគឺថ្នាក់ដឹក
នាំ។ រួមជាមួយគ្នានោះ លើកកំពស់ សមត្ថភាពនិងប្រសិទ្ធិភាពដឹកនាំរបស់បក្ស
ព្រមទាំងពង្រីកភាពម្ចាស់ការ ការច្នៃប្រឌិត និងការទទួលខុសត្រូវរបស់អង្គការ
ដទៃក្នុងប្រព័ន្ធនយោបាយផងដែរ”។
ស្តីពីការឧទ្ទេសនាមកម្មាភិបាលជាន់ខ្ពស់សម្រាប់ស្ថាប័នរដ្ឋអាណត្តិ២០១៦
-២០២១ អគ្គលេខាបក្ស លោកNguyen Phu Trong បានសង្ក់ត់ធ្ងន់ថា នេះជាការ
ងារដ៏សំខាន់។ តាម របៀបវារៈ សន្និបាតនឹងអូសបន្លាយរហូតដល់ថ្ងៃទី៨កក្កដា
ឆ្នាំ២០១៦៕