សន្និបាតលើកទី៤ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី១២បានបិទបញ្ចប់ប្រកដោយជោគជ័យ

សន្និបាតលើកទី៤ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី១២បានបិទបញ្ចប់ប្រកដោយជោគជ័យ - ảnh 1
អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញថ្លែងមតិក្នុងពិធីបិទបញ្ចប់សន្និបាតលើកទី៤ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី១២

(VOVworld)- សន្និបាតលើកទី៤នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀត
ណាម នីតិកាលទី១២បានបិទបញ្ចប់ប្រកបដោយជោគជ័យនាព្រឹកថ្ងៃទី១៤តុលា
នៅទីក្រុង ហាណូយ បន្ទាប់ពីរយៈពេល៦ថ្ងៃធ្វើការនិងសម្រេចជាស្ថាពរនូវកម្មវិធី
ដែលបានដាក់ ចេញ។ ថ្លែងមតិក្នុងពិធីបិទ ស្តីពីស្ថានភាពសេដ្ឋកិច្ច សង្គមរបស់
ប្រទេសជាតិ អគ្គលេ​ខាបក្ស លោក Nguyen Phu Trong បានឲ្យដឹងថា៖ ក្នុងឆ្នាំ
២០១៧ខាងមុខ វៀតណាម បន្តផ្តោតសំខាន់លើការងារធានាស្ថិរភាពម៉ាក្រូសេដ្ឋ
កិច្ច ជម្រុញកំណើន កែលំអរ ជីវភាពរស់នៅជូនប្រជាជននិងធានាសន្តិសុខសង្គម។
លោកអគ្គលេខាអញ្ជើញផ្តល់ អនុសាសន៍ថា៖

“ត្រូវយល់ឲ្យច្បាស់ថា រូបសណ្ឋានកំណើនដែលវៀតណាមកំពុងធ្វើការផ្លាស់ប្តូរថ្មី
និង កសាងនោះ ជារូបសណ្ឋាន់ដែលផ្អែកកាន់តែច្រើនទៅលើផលិតភាពការងារ
គុណភាព  និងកម្លាំងប្រកួតប្រជែងរបស់ខឿនសេដ្ឋកិច្ច។ ទន្ទឹមជាមួយគ្នានោះ
 ត្រូវប្រមូលផ្តុំ បែង ចែកនិងប្រើប្រាស់ប្រកបដោយប្រសិទ្ធិភាពប្រភពកម្លាំងតាម
យន្តការទីផ្សារ។ ជាពិ សេស ពង្រីកស្មារតីស្នេហាជាតិ មោទនភាពជាតិ សមត្ថភាព
ទេពកោសល្យនិងការច្នៃ ប្រឌិតរបស់មនុស្សលើទូទាំងប្រទេស។​បង្កើតឱកាស
សម្រាប់ប្រជាជនគ្រប់រូប ចូលរួមនិងទទួលអត្ថប្រយោជន៍ពីកកំណើនសេដ្ឋកិច្ច
នេះ និងអនុវត្តនូវវឌ្ឍនភាព យុត្តិធម៌សង្គម ធានាសន្តិសុខការពារជាតិនិងរក្សា
បរិស្ថានអេកូឡូស៊ី”។

        ស្តីពីការអនុវត្តដំណើរការធ្វើសមាហរណកម្មសេដ្ឋកិច្ច លោកអគ្គលេខាបាន
លើក ច្បាស់ថា វៀតណាមប្តេជ្ញារក្សាគោលដៅធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរ
ជាតិ ដើម្បីផលប្រយោជន៍ជាតិ រក្សាស្ថិរភាពនយោបាយ-សង្គម ដោយឈរលើ
មូលដ្ឋាន​ច្បាប់អន្តរជាតិ។

        អគ្គលេខាបក្ស លោក Nguyen Phu Trong ក៏បានសង្កត់ធ្ងន់ថា៖

        “មជ្ឈឹមបានសង្កត់ធ្ងន់ជាពិសេសថា ចង់ឲ្យសេចក្តីសម្រេចចិត្តនេះឈាន
ចូលជីរ ភាពរស់នៅប្រចាំថ្ងៃនិងបង្កើតឡើងបម្រែបម្រួលច្បាស់លាស់ គឺទាមទារ
ឲ្យប្រព័ន្ធ នយោបាយទាំងមូលចូលរួមអនុវត្តសកម្មភាព។អង្គការបក្សនីមួយៗ
កម្មាភិបាល បក្ខ ជនម្នាក់ៗ ហើយមុនបង្អស់គឺថ្នាក់ដឹកនាំត្រូវមានមនសិការយ៉ាង
ជ្រាលជ្រៅអំពីភារកិច្ច របស់ខ្លួននិងមានការទទួលខុសត្រូវចំពោះមុខប្រជាជន
ចំពោះមុខបក្ស”។

        លោកអគ្គលេខាបក្សបានលើកច្បាស់ថា រៀបចំអនុវត្តយ៉ាងល្អរាល់សេចក្តី
សម្រេចនិងការសន្និដ្ឋានរបស់មជ្ឈឹមនៅក្នុងសន្និបាតលើកនេះ គឺរួមចំណែកសំ
ខាន់ក្នុង​ការនាំសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតបក្សលើកទី១២ឈានចូល
ជីវភាពរស់នៅ រក្សាស្ថិរភាពនយោបាយ-សង្គម និងកសាងកែប្រែបក្សឲ្យកាន់តែ
ស្អាតស្អំរឹងមាំពីមួយ ថ្ងៃទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ