សន្និបាតលើកទី៥គណៈកម្មាធិការមជ្ឈឹមសមាគមកសិករវៀតណាមនីតិកាលទី៦
|
ប្រធាន សមាគមកសិករវៀតណាមលោក Nguyen Quoc Cuong
ថ្លែងមតិ (រូបថតៈ chinhphu.vn) |
(VOVworld)-ថ្លែងមតិក្នុង សន្និបាតលើកទី៥គណៈកម្មាធិការមជ្ឈឹមសមាគម
កសិករវៀតណាមនីតិកាលទី៦នាព្រឹកថ្ងៃទី១៣មករា នៅទីក្រុងហាណូយ ប្រធាន សមាគមកសិករវៀតណាមលោក Nguyen Quoc Cuong បានឲ្យដឹងថា ឆ្លងតាម រយៈ៥ឆ្នាំអនុវត្តសេចក្តីសន្និដ្ឋានរបស់គណៈលេខាមជ្ឈឹមបក្សស្តីពីគំរោងការណ៍
“លើកកំពស់តួនាទី ភារកិច្ចរបស់សមាគមកសិករវៀតណាមក្នុងការអភិវឌ្ឍន៍ កសិកម្ម កសាងជនបទថ្មី និងកសាងវណ្ណៈកសិករវៀតណាមដំណាក់កាល ២០១០-២០២០” និងរយៈពេល៣ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចរបស់នាយករដ្ឋ មន្ត្រីរដ្ឋាភិបាល ស្តីពីសមាគមកសិករវៀតណាមអនុវត្តគំរោងការណ៍អភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គម ជនបទដំណាក់កាល២០១១-២០២០ សមាគមកសិករគ្រប់ស្រ ទាប់នៅទូទាំង
ប្រទេស បានបង្កើនការងារផ្សព្វផ្សាយ បង្កើនការផ្លាស់ប្តូរខ្លាំងក្លារ អំពីមនសិការ
របស់កម្មាភិបាល កសិករ អំពីកាផ្តូចផ្តើមគំនិតរបស់បក្ស រដ្ឋចំពោះ កសិកម្ម
កសិករនិងជនបទ។ លោក Nguyen Quoc Cuong បានសង្កត់ធ្ងន់ថា៖
“សេចក្តីសន្និដ្ឋានរបស់គណៈលេខានិងសេចក្តីសម្រេចរបស់នាយករដ្ឋមន្ត្រី
ជាឯកសារសំខាន់របស់បក្ស រដ្ឋ សំដៅពង្រីកតួនាទីរបស់សមាគមកសិករវៀត
ណាមអំពី កសិកម្ម កសិករនិងជនបទ។ នេះជាលក្ខណៈចំបាច់ដើម្បីសមាគម កសិករវៀតណាមជម្រុញការអភិវឌ្ឍន៍កសិកម្ម កសាងជនបទថ្មី”៕