សន្និបាតលើកទី៦គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្ដវៀតណាមនីតិកាលទី១១

សន្និបាតលើកទី៦គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្ដវៀតណាមនីតិកាលទី១១ - ảnh 1
សន្និបាតលើកទី៦គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្ដវៀតណាមនីតិកាលទី១១


       VOV-នាថ្ងៃទី២តុលា សន្និបាតលើកទី៦គណៈកម្មាធិការមជ្ឈឹមបក្ស​
កុម្មុយនីស្ដ វៀតណាមនីតិកាលទី១១បានបន្តពិភាគ្សាផ្ដល់មតិអំពីស្ថានភាព
​សេដ្ឋកិច្ចសង្គមឆ្នាំ២០១២ ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនិងពង្រាងថវិការ​
រដ្ឋ​ឆ្នាំ២០១៣ និងបន្តរៀបចំផ្លាស់ប្តូរថ្មីលើកកំពស់ប្រសិទ្ធភាពអង្គភាព
អាជីវកម្មរដ្ឋគោល​នយោបាយច្បាប់អំពីដីធ្លីជាដើម។ មុននោះនៅពិធីបើក
សន្និបាតនាថ្ងៃទី១តុលា អគ្គលេខាបក្សកុម្មុយនីស្ដវៀតណាម Nguyen Phu Trong
បានអះអាងថា​ក្រុម​បញ្ហាចំនួន៣ដែលមជ្ឈឹមប្រមូលផ្តុំពិភាគ្សានៅសន្និបាតលើក នេះមានសារៈសំខាន់ណាស់។ ស្ដីពីការងារកម្មាភិបាលនៃគណៈកម្មាធិការមជ្ឈឹម
បក្ស​ការិយាល័យនយោបាយគណៈលេខានិងបណ្ដាដំណែងថ្នាក់ដឹកនាំស្នូល
របស់បក្សនិងរដ្ឋ អគ្គលេខា Nguyen Phu Trong បានឲ្យដឹងថា នៅសន្និបាតលើក
នេះមជ្ឈឹម​ភាគច្រើនបានប្រមូលផ្ដុំផ្ដល់មតិអំពីគោលដៅសំណូមពរទស្សនៈ គោលការណ៍ខ្លឹមសារនៃការកសាងការងារកម្មាភិបាលថ្នាក់យុទ្ធសាស្ត្រ។
អគ្គលេខា Nguyen Phu Trong បានលើកច្បាស់ថា៖

        “ខ្លឹមសារការងារកម្មាភិបាលរបស់គណៈកម្មាធិការ​មជ្ឈឹមបក្សការិយាល័យ នយោបាយគណៈលេខានិងបណ្ដាតំណែងថ្នាក់ដឹកនាំ​ស្នូលរបស់បក្សនិងរដ្ឋ រួមមានសំណូមពរបទដ្ឋានចំពោះតំណែងជាក់ស្ដែង វ័យ​អាយុ​ចូលរួមការងារ​
កម្មាភិបាលជាដើម។ ក្រោយពេលមជ្ឈឹម​ឯកភាព​អំពីបណ្ដាបញ្ហាសំខាន់នេះ​និងគណៈកម្មាធិការមជ្ឈឹមបក្សផ្សព្វផ្សាយសេចក្តី​សំរេចចិត្តការិយាល័យ​នយោបាយនឹងបញ្ជាណែនាំការកសាងផែនការជាក់ស្ដែង​គណៈកម្មាធិការមជ្ឈឹម​បក្សការិយាល័យនយោបាយគណៈលេខានិងបណ្ដា​ដំណែងថ្នាក់ដឹកនាំស្នូល​របស់បក្សអាណាត្តិ២០១៦-២០២១និងបណ្ដា​អាណាត្តិ​ជា​បន្ត។”

​​​​​​​​​        សន្និសីទមជ្ឈឹមលើកទី៦​ (នីតិកាលទី១១)​គ្រោងនឹងធ្វើការដល់ថ្ងៃទី​១៥តុលា៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ