សន្និបាតលើកទី៧គណះកម្មាធិការមជ្ឈឹមបក្សនីតិកាលទី១១ពិភាក្សាអំពីបញ្ហាសំខានៗនៃប្រទេសជាតិ

(VOV)_នាព្រឹកថ្ងៃទី២ ឧសភា សន្និបាតលើកទី ៧ គណះកម្មាធិការ​មជ្ឈឹមបក្ស
 នីតិកាល ទី១១ ត្រូវបានប្រារព្វឡើងដ៏មហោឡារឹក នៅទីក្រុង​ហាណូយ។ នៅទី នេះ គណះកម្មាធិការមជ្ឈឹមបក្ស ពិនិត្យមើល សម្រេចចិត្ត និងផ្តលមតិអំពីបណ្ដា
បញ្ហា÷ បន្តការផ្លាស់ប្តូរ សុក្រិដ្ឋប្រព័ន្ធនយោបាយពី​មជ្ឈឹមទៅដល់មូលដ្ឋាន  ផ្លាស់ ប្តូរថ្មី បង្កើនការដឹកនាំរបស់បក្ស ចំពោះកិច្ចការចលនាប្រជាជន សេចក្ដីព្រាងធ្វើវិ
សោធនកម្ម រដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩២…។ល។        

សន្និបាតលើកទី៧គណះកម្មាធិការមជ្ឈឹមបក្សនីតិកាលទី១១ពិភាក្សាអំពីបញ្ហាសំខានៗនៃប្រទេសជាតិ - ảnh 1
សន្និបាតលើកទី៧គណះកម្មាធិការមជ្ឈឹមបក្សនីតិកាលទី១១(internet)

   
អំពីការ បន្តការផ្លាស់ប្តូរ សុក្រិដ្ឋប្រព័ន្ធនយោបាយពីមជ្ឈឹមទៅដល់​មូលដ្ឋានអគ្គ លេខាបក្ស Nguyen Phu Trong បានស្នើសន្និបាតប្រមូលផ្តុំ​ពិភាក្សា វាយតំលៃលើគ្រប់
វិស័យ អំពី​បញ្ហាទាក់ទិននានា ដល់ការលាត​ត្រដាងអនុវត្តបណ្ដាសេចក្ដី សម្រេចចិត្ត  សន្និដ្ឋានរបស់មជ្ឈឹម វិភាគមូល​ហេតុបណ្ដាការងារដែលធ្វើបាន និងមិនទាន់ធ្វើបាន  ផ្តល់បណ្ដាទស្សនះ ​ការផ្តួចផ្តើមគំនិត និងវិធានការជំនះពុះពារលើរាល់កំហិត អន់
ខ្សោយ។

សន្និបាតលើកទី៧គណះកម្មាធិការមជ្ឈឹមបក្សនីតិកាលទី១១ពិភាក្សាអំពីបញ្ហាសំខានៗនៃប្រទេសជាតិ - ảnh 2
អគ្គ លេខាបក្ស Nguyen Phu Trong (internet)

         ស្តីពីសេច​ត្កីព្រាងធ្វើវិសោទនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២​ លោក Nguyen Phu
Trong បានស្នើរឲ្យដំណាងទាំងឡាយស្រាវជ្រាវនិងពិភាក្សារាល់ ខ្លឹមសារនៃរបាយ
ការណ៍ ទទួលមតិនិងសេច​ត្កីព្រាងធ្វើវិសោទនកម្មរដ្ឋធម្មនុញ្ញយ៉ាងម៉ត់ចត់។
“  ដោយឈរលើស្មារតីរួមគឺយើងត្រូវផ្ទៀងស្តាប់យោបល់របស់ប្រជាជនទទួល ការរួមមតិសំហេតុសំផលនិងរក្សាបណ្តាបញ្ហាមានចរិតគោល ការណ៍ក៍ដូច ជាអត្ត ចរិតនៃរបបនយោបាយនិងរដ្ឋវៀតណាម។យើងបន្តអះអាងថា៖រដ្ឋវៀតណាមជារដ្ឋ
នីតិរដ្ឋសង្គមនិយមរបស់ប្រជាជនដោយប្រជាជននិងដើម្បីប្រជាជនដឹកនាំដោយ
បក្សកម្មុយនិស្តវៀតណាម    “។

អគ្គលេខាNguyen Phu Trongបានគូសបញ្ជាក់ថែមទៀតថា៖បណ្តាខ្លឹមសារ
ដែល ដាក់ជូនសន្និបាតមជ្ឈឹមលើកនេះសុទ្ឋតែជាបញ្ហាស្មុគស្មាញ តែ​សំខាន់​ចំពោះ
ការអភិវឌ្ឍន៍ ដ៍ចីរភាពរបស់ប្រទេសជាតិនាពេលខាងមុខ។ ស្ដីពីការងារបណ្ដុះ បណ្ដាល បំប៉ន់ កម្មាភិបាលថ្នាក់យុទ្ធសាស្ត្រ ​អគ្គលេខាបក្ស Nguyen Phu Trong បានសង្កត់ធ្ងន់ថា÷

          “ ​ការជ្រើសរើសកម្មាភិបាល  បញ្ជូលក្នុងផែនការបំប៉ន់ ត្រូវអនុវត្តតាម​ស្មារតី​ មុខសញ្ញា ចំវ័យអាយុ បរិមាណ ​និង​រចនាសម្ព័ន្ធ នៃ​គំរោង​ផែនការ​សន្និបាតមជ្ឈឹម 
 លើកទី ៦​បានអនុម័ត។ ការងារនេះត្រូវមានបទដ្ឋាន ធានា​បានចរិតលក្ខណះឯក
ភាព  ត្រូវអនុវត្តជាច្រើនលើកនិងបំពេញទៀតផង។”

          អគ្គលេខាបក្ស Nguyen Phu Trong ក៏បានស្នើរមជ្ឈឹម និងបណ្ដា​ដំណាងចូល
រួម សន្និបាតលើកនេះ ពង្រីកស្មារតីទទួលខុសត្រូវ ប្រមូលផ្តុំស្រាវជ្រាវ ពិភាក្សា យ៉ាងម៉ត់ចត់ ផ្តល់មតិដើម្បីសម្រេចបណ្ដារបាយការណ៍ គំរោងការណ៍ និងពិនិត្យ
 សម្រេចចិត្ត នាចុងកិច្ចប្រជុំ។

          តាមគំរោងសន្និបាតនឹងបញ្ចប់នាថ្ងៃទី១១ឧសភាឆ្នាំ ២០១៣៕

ប្រតិកម្មទៅវិញ

ផ្សេងៗ