សន្និបាតលើកទី៨នៃគណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី១២នឹងបានប្រព្រឹត្តទៅពីថ្ងៃទី២ដល់ថ្ងៃទី៦ខែតុលា

(VOVWORLD) - នាព្រឹកថ្ងៃទី២៨ខែកញ្ញានៅទីក្រុងហាណូយ គណៈកម្មាធិការឃោសនានិងអប់រំមជ្ឈឹមបានរួមសហការជាមួយខុទ្ទកាល័យមជ្ឈឹមបក្ស រៀបចំសន្និសីទកាសែត ជូនដំណឹងអំពីសន្និបាតលើកទី៨ នៃគណៈកម្មាធិការមជ្ឈឹមបក្ស នីតិកាលទី១២។
សន្និបាតលើកទី៨នៃគណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី១២នឹងបានប្រព្រឹត្តទៅពីថ្ងៃទី២ដល់ថ្ងៃទី៦ខែតុលា - ảnh 1 ទិដ្ឋភាពនៃសន្និសីទកាសែត (រូបថតៈ chinhphu.vn)

នៅទីនេះ អនុប្រធានគណៈកម្មាធិការឃោសនានិងអប់រំមជ្ឈឹម លោក Bui Truong Giang បានឲ្យដឹងថា “សន្និសបាតមជ្ឈឹមលើកទី៨នេះ នឹងបានប្រារព្ធឡើងនៅទីក្រុងហាណូយ ចាប់ពីថ្ងៃទី២ដល់ថ្ងៃទី៦ខែតុលា ដោយមានការចូលរួមរបស់តំណាង ២២៣រូប ដែលក្នុងនោះ សមាជិកមជ្ឈឹមបក្សមានចំនួន១៩៦រូប។ តាមគម្រោង នៅក្នុងសន្និ បាតលើកនេះ មជ្ឈឹមនឹងផ្តល់ការសន្និដ្ឋាន ស្តីពីស្ថានភាពសេដ្ឋកិច្ច-សង្គមកិច្ចនិងថវិការរដ្ឋឆ្នាំ២០១៨ ក៏ដូចជា ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ច និងគម្រោងថវិការរដ្ឋសម្រាប់ឆ្នាំ២០១៩”។

នៅក្នុងសន្និសីទកាសែតនេះ អនុប្រធានខុទ្ទកាល័យមជ្ឈឹមបក្ស លោក Le Quang Vinh បានឲ្យដឹងថា ៖ ប្រធានរដ្ឋ លោក Tran Dai Quang ទើបនឹងទទួលមរណភាព ហើយ សិទ្ធិអំណាចនិងការទទួលខុសត្រូវនៃដំណែងប្រធានរដ្ឋគឺកំណត់ដោយរដ្ឋធម្ម នុញ្ញ។ ការិយាល័យបានតែងតាំងលោកស្រី Dang Thi Ngoc Thinh កាន់ដំណែងជាប្រធានរដ្ឋស្តីទី។ តាមនោះ ការដែលមជ្ឈឹមបានពិនិត្យនិងសម្រេចលើការឧទ្ទេសនាមបេក្ខភាពសម្រាប់បោះឆ្នោតប្រធានរដ្ឋនៅសន្និបាតលើកនេះគឺអាស្រ័យទៅលើដំណើរការត្រៀមរៀបចំរបស់ថ្នាក់លើមានសមត្ថកិច្ច។ ព្រមទាំងសង្កត់ធ្ងន់ថា ការឧទ្ទេសនាមបេក្ខភាពសម្រាប់ដំណែងប្រធានរដ្ឋជាកិច្ចការសំខាន់របស់រដ្ឋ របស់បក្ស តាមនោះត្រូវបានរៀបចំយ៉ាងមត់ចត់ដោយប្រុងប្រយ័ត្ន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ